Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានគណៈកម្មាធិការបក្សក្រសួងការងារ៖ សន្ទុះនៃការគាំទ្ររបស់កម្មករនិយោជិតរឹតតែធ្វើឲ្យបក្សប្រជាជនមានប្រជាប្រិយភាពកាន់តែខ្លាំង

  • បោះពុម្ព

(ភ្នំពេញ)៖ លោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា

តួនាទីរបស់យុវជនបានក្លាយជាកម្លាំងមួយក្នុងការចូលរួមរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ក៏ដូចជាសន្ទុះនៃការគាំទ្ររបស់កម្មករនិយោជិតក៏រឹតតែធ្វើឲ្យគណបក្សនេះមានប្រជាប្រិយភាពកាន់តែខ្លាំង។

ការលើកឡើងបែបនេះរបស់លោក អ៉ិត សំហេង ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

បន្ទាប់ពីលោក ទៀវ ម៉ាក់តែល សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សរួចមក

លោក អ៉ិត សំហេង បានជម្រាបបញ្ជាក់បន្ថែមពីខ្លឹមសារលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងចំណុចសំខាន់ៗមួយចំនួនដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងការងារជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួរបញ្ជាក់ថា សន្និបាតគណៈកម្មាធិការវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧

ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដោយសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ

និងប្រជាជន។ លោកប្រធានក៏បានគូសបញ្ជាក់ពីសភាពការណ៍ទូទៅដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគណបក្សប្រជាជនកម្ពុជា

ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ប្រជាពលរដ្ឋ។

 

លោកបានថ្លែងថា «ជាមួយនឹងតួនាទីរបស់យុវជនបានក្លាយជាកម្លាំងមួយក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាសន្ទុះនៃការគាំទ្ររបស់កម្មករនិយោជិត ក៏រឹតតែធ្វើឲ្យគណបក្សមានប្រជាប្រិយភាពទទួលបានការគាំទ្រកាន់តែខ្លាំង»។

លោកក៏បានកោតសរសើរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបំពេញតួនាទី កាតព្វកិច្ចដោយការទទួលខុសត្រូវបំផុតលើការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រហូតដល់មានមន្ត្រីខ្លះរបស់បក្សក៏បានឆ្លងនូវជំងឺនេះថែមទៀត ទាំងនេះសបញ្ជាក់ពីកាយវិការលះបង់ប្រកបដោយការគោរពស្រលាញ់បំផុតរបស់មន្ត្រីរបស់បក្ស ហើយក៏សូមមន្ត្រីប្រជាជនបន្តចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តទៀត ចំពោះអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោក អ៉ិត សំហេង ណែនាំដល់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមបន្តផ្សព្វផ្សាយយុទ្ធនាការ៩០ថ្ងៃ របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន

ដែលជាការទន្ទឹងរង់ចាំរបស់កម្មករនិយោជិត និងនិយោជកនៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាលបានសន្យាខាងនយោបាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕

ដកស្រេង់ពី៖ Fresh News