Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិព័រណ៍ អាពាហ៍ពិពាហ៍ លើកទី២ នៅកម្ពុជា នឹងចាប់ផ្តើម នៅដើមខែក្រោយ

  • បោះពុម្ព

ភ្នំពេញ៖ ពិព័រណ៍ អាពាហ៍ពិពាហ៍ ជាលើកទី២ នៅក្នុងប្រទេសកម្ពុជា នឹងធ្វើឡើង នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយអំពី វប្បធម៌ អាពាហ៍ពិពាហ៍ របស់ខ្មែរ ។

ពិព័រណ័នេះ ធ្វើឡើងក្នុង គោលបំណង ចង់បង្ហាញពី ប្រពៃណី ទំនៀមទម្លាប់ និងដំណាក់កាល នៃការ រៀបចំមង្គលការ របស់ខ្មែរ ព្រមទាំងចង់ បង្ហាញពី ផលិតផល និងសេវាកម្ម សម្រាប់ផ្គត់ផ្គង់ ក្នុងថ្ងៃ អាពាហ៍ពិពាហ៍ និងដើម្បីថែរក្សា វប្បធម៌ ការរៀបអាពាហ៍ ដ៏ផូរផង់របស់ខ្មែរ ឱ្យការបានគង់វង្ស យូរអង្វែង ។

ការរៀបចំពិព័រណ៍នេះ ត្រូវបានក្រុមហ៊ុន រៀល ហ្គោល អ៊ីវេន មេនេចមេន ដែលជាអ្នករៀបចំ ប្រកាស កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ ដោយ មានការសហការ ជាមួយនឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ។  ជាមួយគ្នានោះដែរ ពិព័រណ៍ខាងលើ បានទទួលការអនុញ្ញាតឱ្យរៀបចំ ពីក្រសួងពាណិជ្ជកម្ម និងគាំទ្រ ដោយក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង ស្ថាប័នរដ្ឋ និងឯកជនមួយ ចំនួនទៀត ៕