Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនុព័ន្ធយោធា​សាធារណរដ្ឋ​កូរ៉េ វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាត់ការ​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបំពេញបេសកកម្មការទូតយោធារយ:ពេល២ឆ្នាំនៅកម្ពុជា។

លោកវរសេនីយ៍ឯក ជុង ណាក់សាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំអគ្គ បញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ដែលបានផ្ដល់ការគាំទ្រ កិច្ចសហការកក់ក្តៅ និងមានចំណាប់អារម្មណ៍ចំពោះសាធារណរដ្ឋកូរ៉េ។

លោកវរសេនីយ៍ឯក ជុង ណាក់សាម បានរំលេចពីទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះលើវិស័យការពារជាតិ ប្រទេសទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នា បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចរវាងគណៈប្រតិភូប្រទេសទាំងពីរ រួមនឹងកិច្ចសហការជាច្រើនទៀតដែលកំពុងបន្តដល់បច្ចុប្បន្ន។

លោកវរសេនីយ៍ឯក ជិង ណាក់សាម ក៏បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ដែលបានទទួលមន្ត្រីយោធាកូរ៉េឱ្យចូលសិក្សាភាសាកម្ពុជា នៅសាកលវិទ្យាល័យការពារជាតិ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណាត់ការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ កន្លងមក។

លោកវរសេនីយ៍ឯក អនុព័ន្ធយោធាកូរ៉េ សង្ឃឹមជឿជាក់ថា អ្នកបន្តវេនពីលោក នឹងបន្តខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ(កម្ពុជា-កូរ៉េ)ឲ្យកាន់តែល្អប្រសើរថែមទៀត ហើយលោកវរសេនីយ៍ឯក

នឹងរង់ចាំចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ទៅកាន់សាធារណរដ្ឋកូរ៉េនាឆ្នាំក្រោយនេះ។ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន

បានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក ជុង ណាក់សាម ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថាថ្វីបើចំណងការរទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានរយៈពេលខ្លី ប៉ុន្តែកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់

ទាំងការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មជាដើម។ដោយឡែកលើកិច្ចសហប្រតិបត្តិការវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចពីការជួយឧបត្ថម្ភរបស់កូរ៉េ លើផ្នែកសន្តិសុខជាតិ ការបណ្ដុះបណ្ដាលធនធានមនុស្

ស ការផ្តល់រថយន្ត គ្រឿងចក្រ ដែលបម្រើឱ្យការងារវិស្វកម្ម, អូប័រ, ឆ័ត្រយោង រួមនឹងសម្ភារៈការិយាល័យជាច្រើនទៀត។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋកូរ៉េ

ហើយតាមរយៈអនុព័ន្ធយោធាថ្មីនេះ កងទ័ពប្រទេសទាំងពីរនឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ពិសេសការជួយបង្កើនសមត្ថភាពដល់កងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើនថែមទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព