Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​ក្រឡាហោម ស ខេង ៖ ក្រសួងមហាផ្ទៃ​នឹង​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ជនបរទេស​ទាំងអស់ ដែល​ស្នាក់នៅ​កម្ពុជា

  • បោះពុម្ព

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍បញ្ជាក់ថា: ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាន នគរបាលជាតិ នឹងរៀបចំផែនការ ប្រតិបត្តិការត្រួត ពិនិត្យ ការស្នាក់នៅ ក្នុង ព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសទាំងអស់ លើកលែង តែអ្នក ការទូត មន្ត្រីទូត។

ជនបរទេស ដែលមកធ្វើការនៅកន្លែងការដ្ឋាន ក្រុមហ៊ុនឯកជន វិនិយោគទាំងអស់ គឺត្រូវ តែ ត្រួតពិនិត្យ ដើម្បីរក ឲ្យឃើញថា ជនបរទេស ដែល ចូលមកកម្ពុជាត្រឹមត្រូវ តាមច្បាប់ ឬមិនត្រឹមត្រូវ ធ្វើការនៅកម្ពុជាមានច្បាប់ការងារឬអត់?

និងរកឲ្យឃើញអ្នក ដែល ជាមុខសញ្ញា នៃការជួញដូរ។ ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។សម្តេចក្រឡាហោ ស ខេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា:

“បញ្ហាជួញដូរមនុស្សនេះ ក៏ជាបញ្ហាប្រឈមរបស់យើង ថ្មីៗនេះ ក្រសួង ការបរទេសសហរដ្ឋអាមេរិក គាត់តែងតែវាយតម្លៃប្រចាំដាក់លេខប្រភេទណាល្អ ប្រភេទណាអាក្រក់ ហើយកម្ពុជាយើង វាចូលលេខ៣ ព្រោះទាំងអស់

វាមានបួនលេខ លេខ១ លេខ២ ឃ្លាំមើល ហើយនឹងលេខ៣ ពីរឆ្នាំមុនគេឲ្យ យើងជាប្រទេសឃ្លាំមើល (លេខ២) យើងបាន ធ្វើ ការងារនេះ ច្រើន ប៉ុន្តែគេថា ខ្វះរបាយការណ៍ ហើយរឿងអីថា ខ្វះរបាយការណ៍ពីព្រោះគាត់មក ធ្វើជាមួយយើងដែរ អ្នកវាយតម្លៃ ធ្វើជាមួយយើងដែរ ម៉េចបានថាខ្វះរបាយការណ៍ យើងវាឆ្ងល់។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ រឿងនេះ យើងអត់នៅស្ងៀមកើតទេ យើងត្រូវ តែបន្តធ្វើដើម្បីបង្ហាញ ពីព្រោះ លេខ៣ នេះ ប្រែមកថា ជាប្រទេស ដែលគ្មានឆន្ទៈទាល់តែសោះ ក្នុងការ ប្រយុទ្ធ ប្រឆាំង ការជួញដូរមនុស្ស ហើយមានការជួញដូរមនុស្ស

តែអត់បង្ក្រាប អីចឹងបានន័យថា ឆន្ទៈក៏គ្មាន ការបង្ក្រាប ក៏អត់មាន ប៉ុន្តែកន្លងទៅឆន្ទៈក៏យើងមាន ការបង្ក្រាប ក៏យើងបានធ្វើ តែយើងទទួល ស្គាល់ថា វានៅសេសសល់ ប៉ុន្តែហេតុអីបានធ្លាក់ដល់លេខ៣ បើយើងមានឆន្ទៈ បើអត់ឆន្ទៈវិញ គឺប្រែមកថាចប់តែម្តងដូចសូន្យចឹង នេះ ហើយជាបញ្ហាដែល យើងមិនយល់”។សម្តេចក្រឡាហោម ស ខេង បាន បញ្ជាក់ថា:

“ទាក់ទង ការ ប្រឆាំង ជួញដូរមនុស្ស គឺបានឯកភាពគ្នា ហើយនឹងរៀបចំផែនការ ប្រតិបត្តិការមួយ នឹងធ្វើការងារនេះ ឲ្យបានម៉ត់ចត់ថែមទៀតដើម្បីត្រួត ពិនិត្យ ការស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសទាំងអស់ លើកលែង តែអ្នក ការទូត មន្ត្រីទូត។

ជនបរទេស ដែលមកធ្វើការនៅកន្លែងការដ្ឋាន កន្លែង ការងារផ្សេងៗ ក្រុមហ៊ុនឯកជន វិនិយោគទាំងអស់ គឺត្រូវ តែ ត្រួតពិនិត្យ។ ហើយការត្រួតពិនិត្យនេះ គឺក្នុងគោលបំណង ដើម្បីរក ឲ្យឃើញថា ជនបរទេស ដែល ចូលមកកម្ពុជាត្រឹមត្រូវ តាមច្បាប់ ឬមិនត្រឹមត្រូវ ធ្វើការនៅកម្ពុជា មានច្បាប់ការងារឬអត់?

និងរកឲ្យឃើញអ្នក ដែល ជាមុខសញ្ញា នៃការជួញដូរ ជួនកាលយកមកលាក់ទុក នៅផ្ទះសំណាក់ណាមួយ នៅសណ្ឋាគារណាមួយ ឬក៏បង្កប់ នៅក្នុងកាស៊ីណូណាមួយ ហើយនឹងការ ធ្វើទារុណកម្មធ្វើបាបជួញដូរ នៅក្នុងកាស៊ីណូណាមួយ គឺធ្វើទាំងអស់ដើម្បីត្រួតពិនិត្យឲ្យច្បាស់”។

សូមជម្រាបថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដាក់កម្ពុជា ក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថា រាជរដ្ឋាភិបាលកម្ពុជា គ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ដោយសម្តេចបានរិះគន់អាមេរិកដែរថា ប្រទេសខ្លះ ដូចជាធ្វើការងារនេះ មិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ។សម្ដេចបានលើកឡើងថា: សម្តេចក៏បារម្ភ ឬក៏ថាមានការភ្ញាក់ផ្អើលដែរ ព្រោះក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់ថា: «ខ្ញុំមានការបារម្ភលើលក្ខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនា នៃការវាយតម្លៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជា នៅតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដោយស្មោះជាមួយគ្នា។

យើងនិយាយតាមរបៀបសាមញ្ញថា អ្នកមកជួយខ្ញុំ ដើម្បីជួយឱ្យខ្ញុំឈ្នះ តែបើខ្ញុំចាញ់ មានន័យថា អ្នកឯងក៏ចាញ់ដែរ មិនមែនចាញ់តែខ្ញុំទេ។

មកជួយឱ្យល្អ តែបើធ្វើមិនបានល្អ អាហ្នឹងអ្នកឯង ក៏អាក្រក់ដែរ។ ថាអ៊ីចឹងទៅចុះ…។ ប្រទេសខ្លះ ដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ»។

យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថា: កម្ពុជា នឹងមិនដកថយឡើយ ផ្ទុយទៅវិញគឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយ ដើម្បីដោះស្រាយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា