Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា រៀបចំសិក្ខាសាលា ស្តីពីការកសាងក្របខ័ណ្ឌ គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ

  • បោះពុម្ព

ភ្នំពេញ: នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភា បានរៀបចំសិក្ខា សាលាមួយ ស្តីពីការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព នៅក្នុងឱកាសបើកសិក្ខាសាលានេះ។

គោលបំណង នៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ ការចូលរួមរបស់សាធារណជន ទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការ នៃការរៀបចំផែនការថវិកា និងការអនុវត្តផែនការថវិកា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ

និងសវនកម្ម នៃរដ្ឋសភា លោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា លោកស្រី បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ

ព្រមទាំងសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជាន់ខ្ពស់រដ្ឋសភា ព្រឹទ្ធសភា និងបណ្តាអង្គការសង្គមស៊ីវិល ៕

 ដកស្រង់ពី៖ រស្មីកម្ពុជា