Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ជា សុផារ៉ា ត្រូវបានតែងតាំងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ

  • បោះពុម្ព

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានតែងតាំងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យោងតាមសេចក្ដីសម្រេច ស្ដីពី ការតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធានក្រុមការងារនេះ

ហើយមានអនុប្រធាន ៣រូប និងមានសមាជិកចំនួន ៩រូប។តាមសេចក្ដីសម្រេចដដែល គឺក្រុមការងារនេះ មានតួនាទី និងភារកិច្ចស្របតាមសេចក្ដីសម្រេចលេខ ២៦ សសរ ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២

ស្ដីពី ការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

ដកស្រង់ពី៖ កម្ពុជាថ្មី