Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រឡង គណិតវិទ្យា អូឡាំព្យាដ អន្តរជាតិ លើកទី៥៦ នៅថៃ កម្ពុជាទទួលបាន ពានរង្វាន់ កិត្តិយសចំនួន២

  • បោះពុម្ព

ភ្នំពេញ៖ យុវជនខ្មែរពីររូប មកពីវិទ្យាល័យ ក្នុងខេត្តត្បូងឃ្មុំ និង ខេត្តពោធិ៍សាត់ ដណ្តើមបានពានរង្វាន់ កិត្តិយសពី ការប្រឡង គណិតវិទ្យា អូឡាំព្យាដ អន្តរជាតិលើកទី៥៦ នៅទីក្រុង ឈាងម៉ៃ ប្រទេសថៃ ដែលបានប្រារព្ធឡើង កាលពីថ្ងៃទី៩ ដល់ទី១៥ ខែកក្កដា ឆ្នាំ២០១៥ ។

យោងតាមសេចក្តី ជូនដំណឹង របស់ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា យុវសិស្សទាំងពីរ ដែលដណ្តើមបាន ពានរង្វាន់កិត្តិយស នោះទី១. យុវសិស្ស តាំងងីន ដាវីត មកពីវិទ្យាល័យ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ, ទី២. យុវសិស្ស ជឹង សុភារៈ មកពីវិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យុវសិស្សទាំងពីររូប ដែលបានពានរង្វាន់ កិត្តិយសនេះ ធ្វើបាន ១លំហាត់ ក្នុងចំណោម ៦លំហាត់ ផ្នែកធរណីមាត្រ ទទួលបាន ៧ពិន្ទុ។ ការប្រឡងគណិតវិទ្យា អូឡាំព្យាដ អន្តរជាតិ លើកទី៥៦ នៅទីក្រុង ឈាងម៉ៃ ប្រទេសថៃ កម្ពុជា បានបញ្ជូនបេក្ខជន ចូលរួមប្រកួតប្រជែង ចំនួន៦រូប (ស្រី ១រូប) ។

ការប្រកួតនេះ មានបេក្ខជន ចូលរួមប្រកួតប្រជែង ៥៧៧នាក់ មកពី ១០៥ប្រទេស ។ បេក្ខជន ដែលធ្វើបានពិន្ទុ ច្រើនជាងគេ មានតែម្នាក់ប៉ុណ្ណោះ គឺបេក្ខជន Zhuo Qun (Alex) Song មកពីកាណាដា ធ្វើបានទាំង ៦លំហាត់ ទទួលបានពិន្ទុសរុប ៤២ពិន្ទុ។

ការប្រកួតឆ្នាំនេះ អាម៉េរិក ដណ្តើមបានចំណាត់ ថ្នាក់លេខ១ ចិន លេខ២ កូរ៉េខាងត្បូង លេខ៣ កូរ៉េខាងជើង លេខ៤ វៀតណាម ឈរនៅចំណាត់ លេខ៥ រីឯកម្ពុជា ឈរនៅចំណាត់ថ្នាក់ លេខ៨៦។ ខាងក្រោមនេះ ជាតារាងលំដាប់ថ្នាក់ នៃការប្រឡង គណិតវិទ្យា អូឡាំព្យាដ អន្តរជាតិ លើកទី៥៦៖ ១. សហរដ្ឋអាមេរិច៖ មាស៥ ប្រាក់១ ២. សាធារណរដ្ឋប្រជាមានិតចិន៖ មាស៤ ប្រាក់២ ៣. សាធារណរដ្ឋកូរ៉េ (ខាងត្បូង)៖ មាស៣ ប្រាក់១ សំឫទ្ធិ២ ៤. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ខាងជើង)៖ មាស៣ ប្រាក់៣ ៥. វៀតណាម៖ មាស២ ប្រាក់៣ សំឫទ្ធិ១ ៦. អូស្ត្រាលី៖ មាស២ ប្រាក់៤ ៧. សាធារណរដ្ឋអ៊ីស្លាមអ៊ឺរ៉ង់៖ មាស៣ ប្រាក់២ សំឫទ្ធិ១ ៨. សហព័ន្ធរុស្សី៖ ប្រាក់៦ ៩. កាណាដា៖ មាស២ សំឫទ្ធិ៤ ១០. សិង្ហបុរី៖ មាស១ ប្រាក់៤ សំឫទ្ធិ១ ១១. អ៊ុយក្រែន៖ មាស២ ប្រាក់៣ សំឫទ្ធិ១ ១២. ថៃ៖ មាស២ ប្រាក់៣ សំឫទ្ធិ១ ១៣. រ៉ូមានី៖ មាស១ ប្រាក់៤ សំឫទ្ធិ១ ១៤. បារាំង៖ ប្រាក់៣ សំឫទ្ធិ៣ ១៥. ក្រូអាត៖ មាស១ ប្រាក់៣ សំឫទ្ធិ១ ១៦. ពេរូ៖ មាស២ ប្រាក់២ សំឫទ្ធិ១ ១៧. ប៉ូឡូញ៖ មាស១ ប្រាក់១ សំឫទ្ធិ៤ ១៨. តៃវ៉ាន់៖ ប្រាក់៤ សំឫទ្ធិ១ វិញ្ញាបនបត្រកិត្តិយស១ ១៩. ម៉ិចស៊ីកូ៖ មាស១ ប្រាក់២ សំឫទ្ធិ៣ ២០. ហុងការី៖ ប្រាក់៣ សំឫទ្ធិ៣ ២០. តួគី៖ ប្រាក់៥ ២២. ប្រស៊ីល៖ ប្រាក់៣ សំឫទ្ធិ៣ ២២. ជប៉ុន៖ ប្រាក់៣ សំឫទ្ធិ៣ ២២. ចក្រភពអង់គ្លេស៖ ប្រាក់៤ សំឫទ្ធិ១ វិញ្ញាបនបត្រកិត្តិយស១ ២៥. កាហ្សាក់ស្ថាន៖ មាស១ ប្រាក់១ សំឫទ្ធិ២ វិញ្ញាបនបត្រកិត្តិយស២ ២៦. អាមឺនី៖ ប្រាក់១ សំឫទ្ធិ៥ ២៧. អាល្លឺម៉ង់៖ ប្រាក់២ សំឫទ្ធិ៣ ២៨. ហុងកុង៖ ប្រាក់២ សំឫទ្ធិ៣ វិញ្ញាបនបត្រកិត្តិយស១ ២៩. ប៊ុលការី៖ ប្រាក់២ សំឫទ្ធិ១ វិញ្ញាបនបត្រកិត្តិយស២ ២៩. ឥណ្ឌូនេស៊ី៖ ប្រាក់២ សំឫទ្ធិ៤ ២៩. អ៊ីតាលី៖ មាស១ ប្រាក់២ ២៩. សឺប៊ី៖ មាស១ ប្រាក់១ សំឫទ្ធិ២ វិញ្ញាបនបត្រកិត្តិយស២ ៣៣. បង់ក្លាដេស៖ ប្រាក់១ សំឫទ្ធិ៤ វិញ្ញាបនបត្រកិត្តិយស១ ៣៣. ស្លូវ៉ាគី៖ មាស១ ប្រាក់២ សំឫទ្ធិ៣ ៣៥. ម៉ាកាវ៖ ប្រាក់១ សំឫទ្ធិ២ វិញ្ញាបនបត្រកិត្តិយស៣ ៣៦. ហ្វីលីពីន៖ ប្រាក់២ សំឫទ្ធិ២ វិញ្ញាបនបត្រកិត្តិយស១ ៣៧. ឥណ្ឌា៖ ប្រាក់១ សំឫទ្ធិ២ វិញ្ញាបនបត្រកិត្តិយស៣ ៣៨. សាធារណរដ្ឋម៉ុលដូវ៉ា៖ ប្រាក់១ សំឫទ្ធិ២ វិញ្ញាបនបត្រកិត្តិយស៣ ៣៩. បេឡារុស៖ សំឫទ្ធិ៣ វិញ្ញាបនបត្រកិត្តិយស៣ ៤០. អ៊ីស្រាអែល៖ មាស១ សំឫទ្ធិ២ វិញ្ញាបនបត្រកិត្តិយស២ ៕

ដកស្រង់ពី៖ ដើមអម្ពិល