Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ​បានប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ​កម្មវិធី “​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​”

  • បោះពុម្ព

ភ្នំពេញ៖ សមាគមមូលនិធិគ្រួសារខ្មែរកាលពីចុងសប្តាហ៍មុន បានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី“កម្ពុជាផ្ទះទី២របស់ខ្ញុំ”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងក្រសួងមហាផ្ទៃ ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។

នៅក្នុងពិធីដ៏មហោឡារិក និងអធិកអធមនេះផងដែរ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូល និធិគ្រួសារខ្មែរ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានផ្ដល់មតិស្វាគមន៍និងថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំង ផ្ដល់កិត្តិយសកាត់ខ្សែបូរ បើកសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ។

កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផងដែរ ។

ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ យ៉ាងដូច្នេះថា៖កន្លងមក សមាគមមូលនិធិគ្រួសារខ្មែរបានសិក្សាក្នុងការរៀបចំកែតម្រូវយុទ្ធសាស្ត្រទីផ្សារនិងបានរៀបចំពិធីសម្ពោធជាផ្លូវការក្នុងការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំនាពេលនេះ

ក្នុងគោលបំណងជម្រុញឲ្យមានការផ្សព្វផ្សាយអំពីទិសដៅ និងបេសកកម្មរបស់សមាគមឲ្យកាន់តែផុលផុស ព្រមទាំងបង្កើននូវសេចក្ដីជឿជាក់

និងទំនុកចិត្តដើម្បីទាក់ទាញវិនិយោគិនដែលមានធនធានឲ្យចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជាវិស័យអចលនទ្រព្យផ្ដោតសំខាន់លើលំនៅឋាន និងលំហែជាដើម។

ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានសំណូមពរទៅកាន់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្ដល់នូវកិច្ចសហការ

និងគាំទ្រដល់សមាគម និងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ ឲ្យដំណើរការបានដោយរលូន។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀតច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានផ្ដល់កិត្តិយសថ្លែងសុន្ទរកថានិងមានប្រសាសន៍ផ្ដាំផ្ញើយ៉ាងដូច្នេះថា

ដោយមើលឃើញពីកាលានុវត្តភាពនិងសក្ដានុពលភាពនៃកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំក្រសួងមហាផ្ទៃបានទទួលស្វាគមន៍និងលើកទឹកចិត្តដល់សមាគមក្នុងការអនុវត្តគម្រោងនេះឲ្យលេចចេញជារូបរាងនិងផ្លែផ្កាដោយសារក្រសួងមហាផ្ទៃបានយល់

ឃើញថាកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំអាចនឹងមានផលប្រយោជន៍ជាវិជ្ជមានសម្រាប់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជាដោយជនបរទេសដែលជាគោលដៅអាទិភាពសម្រាប់កម្មវិធីនេះជាជនបរទេសដែលមានធនធានទ្រព្យសម្បត្តិជាវិនិ

យោគិន សហគ្រិន អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវឬបញ្ញវ័ន្តដែលមានសមត្ថភាពចំណេះដឹងខ្ពស់ដែលជាចលករដ៏សំខាន់ក្នុងការជម្រុញ និងអភិវឌ្ឍប្រទេសជាតិ នៅក្នុង សម័យសកលភាវូបនីយកម្ម និងនវានុវត្តបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានផ្ដល់ការឆ្លើយតបជាវិជ្ជមានទៅកាន់សំណូមពររបស់ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់

ក្រសួងមហាផ្ទៃចំពោះគម្រោងកម្ពុជាផ្ទះទី២របស់ខ្ញុំ ព្រមទាំងផ្ដាំផ្ញើ និងសំណូមពរទៅកាន់សមា គមឲ្យបន្តរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ននានាដែលពាក់ព័ន្ធសិក្សាស្វែងយល់ទិដ្ឋភាពផ្លូវច្បាប់ឲ្យបានទូលំទូលាយបន្ថែមទៀតជាពិសេសគឺច្បាប់និងបទបញ្ញត្តិដែលត្រូវអនុវត្តសំដៅធានាបាននូវការសម្របសម្រួលឲ្យភ្ញៀវបរទេសទទួលបានកញ្ចប់សេវាកម្មប្រកបដោយការពេញចិត្តក្នុងរយៈពេលចេញ-ចូល និងស្នាក់ អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា “កម្ពុជាផ្ទះទី២របស់ខ្ញុំ” គឺជាកម្មវិធីដែលបង្កើតឡើងដោយសមាគមមូលនិធិគ្រួសារខ្មែរ និងជាកម្មវិធីផ្លូវការតែមួយគត់ដែលត្រូវបានអនុម័ត ទទួល បានការគាំទ្រជាគោលការណ៍និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃដែលអនុញ្ញាតឲ្យជនបរទេសដែលជាវិនិយោគិនផ្នែកលំនៅឋានលំហែនៅព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវកញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត។

សមាជិកកម្ពុជាផ្ទះទី២របស់ខ្ញុំដំបូងគេ ចំនួន១៨នាក់ ត្រូវបានអញ្ជើញឲ្យទទួលកាដូរអនុស្សាវរីយ៍ដោយផ្ទាល់ពី ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ ហើយ កម្មវិធីក៏បានបញ្ចប់ទៅប្រកបដោយភាពរីករាយ និងភាពជោគ ជ័យគួរជាទីមោទនៈ។

គួររម្លឹកផងដែរថា សមាគមមូលនិធិគ្រួសារខ្មែរ ក៏បានធ្វើការសម្ពោធបើកការិយាល័យសម្រាប់គម្រោងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ នៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ ដែល មានទីតាំងស្ថិតនៅអាគារលេខ១៩៩ តាមបណ្ដោយមហាវិថីត្រសក់ផ្អែម កែងផ្លូវ ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ៖

-គេហទំព័រ៖ cm2h.com -លេខទូរស័ព្ទ/តេលេក្រាម៖ ០៦៦ ៥៩០ ១៦៨, ០៦៩ ៥៩០ ១៦៨

-គេហទំព័រហ្វេសប៊ុក៖ www.facebook.com/CambodiaMySecondHome

ដកស្រង់ពី៖ រស្មីកម្ពុជា