Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំណើនផលិតកម្មចំណីសត្វនឹងជះឥទ្ធិពលវិជ្ជ មានដល់កម្លាំងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកនៅកម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជាការពិតណាស់ កំណើនផលិតកម្មចំណីសត្វនឹងជះឥទ្ធិពលជាវិជ្ជមានដល់កម្លាំងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុក បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាព ការហូរចេញទៅក្រៅស្រុកនឹងត្រូវកាត់បន្ថយ ។

នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ក្នុងពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី «ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា»

រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រុមហ៊ុន De Heus នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា ក្រសួងកសិកម្មជានិច្ចកាលបានគិតគូយកចិត្តទុកដាក់សហការ ឧបត្ថម្ភគាំទ្រ

និងកៀរគរគ្រប់ភាគី ពាក់ព័ន្ធមានតាមអភិក្រម ៖ រដ្ឋដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ ដើម្បីសហការគ្នាបង្កើតបានជាចលករ និងបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដាំដុះកែច្នៃផលិតផលកសិកម្មដោយចាប់ពី A to Z (ការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ស្តុកទុក ដឹកជញ្ជូន ចែក ចាយ ឬនាំចេញ)។

ឯកឧត្តមវត្ថុធាតុដើមក្នុងស្រុករួមមាន ៖ ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្តែកសៀងជាដើម ។

ឯកឧត្តមបន្តថា បានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញប្បទាននាពេលនេះ ប្រាកដនឹងជួយធ្វើឲ្យខ្សែច្រវាក់ផលិតកម្មចំណីសត្វមានការវិវឌ្ឍកាន់តែល្អប្រសើរធានាបានទាំងបរិមាណផលិតគុណភាពចំណី សុវត្ថិភាព និងស្តាការប្រកួតប្រជែងសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា«ពិតណាស់កំណើនផលិតកម្មចំណីសត្វវានឹងជះឥទ្ធិពលជាវិជ្ជមានដល់កំលាំងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកមាន ៖ ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្តែកសៀង ។

បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាព ការហូរចេញទៅក្រៅ ស្រុកនឹងត្រូវបានកាត់បន្ថយ ព្រមជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ» ។

ឯកឧត្តមថា ខ្សែច្រវាក់ផលិតកម្មចំណីសត្វ ក្នុងរោងចក្រដំណើរការប្រកបដោយនិរន្តរភាព បុគ្គលិក កម្មករមានការងារធ្វើ មានប្រាក់ចំណូល កម្រិតជីវភាពត្រូវបានលើកកម្ពស់ សមតាមក្តីប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងការជំរុញ ឬបង្កើនផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនប្រាក់ចំណូល។

កត្តាទាំងអស់នេះ គឺបានបង្ហាញពីឆន្ទរបស់យើងដែលកំពុងនាំគ្នាដើរលើវិថីឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ ៕

ដកស្រង់ពី៖ កោះសន្តិភាព