Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​កសិកម្ម​ជួប​លោកស្រី​ទូត​នេ​ហ្សេ​រី​យ៉ា

  • បោះពុម្ព

ភ្នំពេញៈ នារសៀលថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារលើវិស័យកសិកម្មជាមួយលោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា ប្រចាំប្រជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងម៉ានីល។

លោក រដ្ឋមន្ត្រីបានធ្វើការអបអរសាទរចំពោះលោកស្រីដែលត្រូវបានរដ្ឋាភិបាលនីហ្សេរីយ៉ាផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់

ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញទៀតផង។

ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្វាគមន៍ក្នុងការផ្លាស់ប្តូរ និងចែករំលែកបទ ពិសោធ ចំណេះដឹង ចំណេះធ្វើ ហើយក៏មានបំណងចង់បានបទពិសោធពីសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាផងដែរ ជាពិសេសលើការបំពេញខ្សែច្រវាក់ផលិតកម្ម ការកសាងសមត្ថភាពរបស់វិស័យឯកជន និងទីផ្សារ។

លោកស្រីឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះពេលវេលារបស់លោករដ្ឋមន្ត្រី និងសហការី ទន្ទឹមនឹងនេះតាមរយៈលោករដ្ឋមន្ត្រីក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

ចំពោះជំនួបនារសៀលថ្ងៃនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរ។

លោកស្រីមានប្រសាសថា ស្បៀងអាហារ និងសន្តិសុខស្បៀងគឺសំខាន់ណាស់សម្រាប់នីហ្សេរីយ៉ា ដែលខ្លួនមានប្រជាជនរហូតដល់ ២០០លាននាក់ ដូច្នេះដើម្បីធានាដល់ការផ្គត់ផ្គង់ វិស័យកសិកម្មរបស់នីហ្សេរីយ៉ាក៏បាន និងកំពុងមានការកែប្រែផងដែរ ពីការធ្វើកសិកម្មខ្នាតតូចមកជាកសិ-ឧស្សាហកម្ម។

លោកស្រីសង្ឃឹមថា ភាគីកម្ពុជានឹងអាចផ្តល់កិច្ចសហប្រតិបត្តិការ ចែករំលែកបទ ពិសោធជាពិសេសលើផលិតកម្មស្រូវ ពូជស្រូវ កៅស៊ូ ដំឡូវមី ស្វាយចន្ទីរ និងវារីវប្បកម្ម ហើយសង្ឃឹមថានឹងអាចចុះអនុស្សារណៈនៃការយោគយល់គ្នានាពេលអនាគត។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីឯកភាពចំពោះការលើកឡើងរបស់លោកស្រីនឹងជូនពរអាណត្តិការទូតរបស់លោកជំទាវទទួលបានជោគជ័យ

និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចពង្រីកដូចការរំពឹងទុក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព។

ដកស្រង់ពី៖ រស្មីកម្ពុជា