Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​​គ្រោងសាកល្បង​ដោះលែង​អ្នកទោស​ឱ្យនៅក្រៅឃុំ​កាត់បន្ថយ​ការចង្អៀត​ណែនក្នុងពន្ធនាគារ

  • បោះពុម្ព

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់លោកស្រី Roueida Hl Hange ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជាថា កម្ពុជានឹងសាកល្បងអនុវត្តការដោះលែងអ្នកទោស

ប្រភេទបទល្មើសស្រាលៗឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងដោយផ្អែកលើលក្ខខណ្ឌកំណត់មួយចំនួនដើម្បីជួយសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ។

នៅក្នុងជំនួបជាមួយលោកស្រី Roueida Hl Hangeកាលពីរសៀលថ្ងៃទី ២៧ កក្កដា សម្ដេច ស ខេងបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងពិភាក្សាអំពីដំណើរការអនុវត្តទោសក្នុងសហគមន៍

ដើម្បីជួយសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ ក៏ដូចជាការសាកល្បងអនុវត្តការដោះលែងឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ និងដោយផ្អែកលើលក្ខខណ្ឌកំណត់មួយចំនួន។

ចំពោះអ្នកពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀននេះ សម្ដេច ស ខេង បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏កំពុងតែខិតខំដោះស្រាយបញ្ហានេះតាមរយៈការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារបន្ថែមនៅតាមបណ្ដារាជធានី

ខេត្ត ព្រមទាំងសាងសង់មជ្ឈមណ្ឌលស្ដារនីតិសម្បទា និងបន្សាបគ្រឿងញៀន។ជាការឆ្លើយតប លោកស្រី Roueida Hl Hange បានថ្លែងអំណរគុណ ជូនសម្ដេចក្រឡាហោម

ដែលបានផ្តល់ជូនព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងពន្ធនាគារហើយលោកស្រីក៏ត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ទៅលើការងារដែលនៅក្នុងអាណត្តិរបស់លោកស្រីនៅកម្ពុជា។

ជាមួយគ្នានវដែរ លោកស្រី បានថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ដែលបានផ្តល់នូវការគាំទ្រដល់បេសកកម្មការងាររបស់ការិយាល័យ ជាពិសេសគឺការគាំទ្រការចុះធ្វើទស្សនកិច្ចតាមបណ្ដាពន្ធនាគារ

ដើម្បីផ្ដល់ការគាំទ្រចាំបាច់នានាដល់ការងារពន្ធនាគារ។លោកស្រីក៏ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អផងដែរ រវាងការិយាល័យជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំពោះការចែករំលែកនូវព័ត៌មាន ក៏ដូចជាទិន្នន័យដ៏ចាំបាច់នានាបម្រើដល់ការងាររបស់ការិយាល័យឧត្តមស្នងការប្រកបដោយប្រសិទ្ធភាព។

ក្នុងនាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះលោកស្រី ដែលទទួលការតែងតាំងជាប្រធានថ្មីនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់

និងមានសេចក្ដីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយនឹងឧត្តមស្នងការការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា។

សម្ដេចសខេងសង្ឃឹមថា វត្តមានរបស់លោកស្រីនឹងបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើន៕

ដកស្រង់ពី៖ កម្ពុជាថ្មី