Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកជំទាវ ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-វៀតណាម បានរីកចម្រើនជាប្រចាំ ជាពិសេសក្នុងដំណាក់កាលសន្តិភាព

  • បោះពុម្ព

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា កិច្ចសហការ

និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ បានទទួលនូវការរីកចម្រើន ជាពិសេសនៅក្នុងដំណាក់កាលដែល ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។

ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ផងដែរ។លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈទទួលជួបគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ដូ វ៉ាន់ចៀន (Do Van Chien) គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២។

លោកជំទាវ មានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំមិត្តភាព នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ហើយប្រទេសទាំងពីរ ក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងការចូលរួមអបអរសាទរនូវចំណងសាមគ្គីភាព នៃប្រទេសទាំងពីរ។

ទំនាក់ទំនងប្រទសទាំងពីរ ក៏បានរីកចម្រើនជាប្រចាំ ជាពិសេសនៅក្នុងដំណាក់កាល ដែលប្រទេសជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញ ជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។

ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ផងដែរ។ជាការឆ្លើយតបលោក ដូ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា និងបានកោតសសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលថ្មីៗនេះ។

លោកជំទាវ ម៉ែន សំអន ក៏បានជូនពរឲ្យគណៈប្រតិភូ ស្នាក់នៅទទួលបានសុខសុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ កម្ពុជាថ្មី