Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​ការ​បរទេស​ជិត​៤០​ប្រទេស ​នឹង​និយាយ​អ្វីខ្លះ​នៅ​កម្ពុជា?

  • បោះពុម្ព

រដ្ឋមន្ត្រីការបរទេសជិត៤០ប្រទេសនឹងមកដល់ប្រទេសកម្ពុជានៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។ រ

ដ្ឋមន្ត្រីការបរទេសនោះ រួមមាន រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកលែងប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការរបទេសអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េខាងត្បូង និងរដ្ឋមន្ត្រីជាច្រើនទៀត សរុបជិត៤០ប្រទេសបានអះអាងបញ្ជាក់រួចហើយ

ពីការចូលរួមរបស់ពួកគេនៅក្នុងកិច្ចប្រជុំនៅសប្តាហ៍នេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទាំងអស់នោះ នៅសណ្ឋាគារសុខា ។

រដ្ឋមន្ត្រីការបរទេសទាំងនោះនឹងមិនត្រឹមតែចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទេ ពួកគេនឹងឆ្លៀតយកឱកាសនៃទស្សកិច្ចរបស់ពួកគេ ដើម្បីជួបជាលក្ខណៈទ្វេភាគីផងដែរ ដើម្បីផលប្រយោជន៍ជាតិរបស់ពួកគេ ។

តួយ៉ាងដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken បានគ្រោងនឹងជួបជាមួយសមភាគីកម្ពុជា គឺលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសម្តេចតេជោ ហ៊ុន សែននា យកដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោកនឹងទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែសីហា ។\តើមានកិច្ចប្រជុំធំអ្វីខ្លះបានជារដ្ឋមន្ត្រីការបរទេសទាំងនោះមកកម្ពុជា?

កិច្ចប្រជុំសំខាន់ៗជាច្រើននឹងកើតឡើងនៅសប្តាហ៍ក្រោយនេះ ។ កិច្ចប្រជុំទាំងនោះរួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៣

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានដែលហៅកាត់ថា ARF ( Asean Regional Forum) ដែលមានសមាជិក ២៧ប្រទេស និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានជាច្រើនទៀតផងដែរ ។ ទន្ទឹមនោះក៏នឹងមានកិច្ចប្រជុំ ជាលក្ខណៈទ្វេភាគីផងដែរ ។

ក្នុងចំណោមកិច្ចប្រជុំទាំងអស់ កិច្ចប្រជុំវេទិកាតំបន់អាស៊ី ឬ ARF គឺជាកិច្ចប្រជុំដែលធំជាងគេ ។តើរដ្ឋមន្ត្រីការបរទេសជិត៤០ប្រទេសនឹងនិយាយអំពីបញ្ហាអ្វីនៅកម្ពុជា? មានប្រធានបទជាច្រើនត្រូវគេរំពឹងថា នឹងត្រូវលើកឡើងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំជាច្រើន នៅពេលដែលរដ្ឋមន្ត្រីការបរទេសមកជួបគ្នានៅកម្ពុជា ។

ប្រធានបទនៃកិច្ចពិភាក្សារួមមាន បញ្ហាកូវីដ១៩ បញ្ហាសេដ្ឋកិច្ច បញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខ និងនយោបាយតំបន់ បញ្ហាឧបទ្ចីកូរ៉េ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និង បញ្ហានៃប្រទេសភូមាជាដើម ។

ក្នុងចំណោមបញ្ហាទាំងអស់នេះ គេរំពឹងថា បញ្ហាកាត់ទោសប្រ.ហារជីវិតដល់អ្នកនយោបាយ នៅភូមា និងបញ្ហាអ៊ុយក្រែននឹងក្លាយជាប្រធានតំបន់ក្តៅជាងគេក្នុងការពិភាក្សា ៕

ដកស្រង់ពី៖ កោះសន្តិភាព