Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេសអាស៊ាន អវត្តមាន ២រូប ក្នុងកិច្ចប្រជុំ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ពេលនេះ​

  • បោះពុម្ព

ភ្នំពេញ៖ មកដល់ថ្ងៃទី១សីហានេះ យ៉ាងហោចណាស់ មានរដ្ឋមន្ត្រីការបរទេសអាស៊ាន ២រូប អវត្តមាន មិនបានមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមាន ៣៧ប្រទេសចូលរួម នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩កក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខា ភ្នំពេញ។

នោះគឺរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin ដោយសារតែជាប់បម្រាម មិនអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ាន ៥ចំណុច និង ១រូបទៀត គឺរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ឆ្លងកូវីដ កាលពីចុងសប្តាហ៍មុន។លោក Enriaue A.Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានសរសេរបង្ហោះសារនៅលើ

Twitter នៅថ្ងៃទី១ ខែសីហានេះថា លោកមិនបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងរាជធានីភ្នំពេញ នៅក្នុងសប្តាហ៍នេះទេ ដោយសារតែលោក បានឆ្លងកូវីដ១៩ កាលពីចុងសប្តាហ៍មុន។

លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Manalo បានបន្តថា លោកបានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ពីការខកខានមិនបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាពេលនេះ។

លោករដ្ឋមន្ត្រី ក៏រំពឹងថា នឹងមានឱកាសជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូពាក់ព័ន្ធ ក្នុងពេលក្រោយ។ មកដល់ថ្ងៃទី១សីហានេះ រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូជាច្រើន បានធ្វើដំណើរជាបន្តបន្ទាប់ មកដល់រាជធានីភ្នំពេញហើយ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់កាសែត នៅថ្ងៃទី១ ខែសីហានេះថា រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងមកពី ៣៧ប្រទេស នឹងចូលរួមកិច្ចប្រជុំ នាពេលនេះ។

ក្នុងនោះ មានរដ្ឋមន្ត្រីប្រទេសមហាអំណាច អញ្ជើញមកចូលរួមដោយផ្ទាល់ រួមមាន អាមេរិក ចិន ជប៉ុន និងរុស្ស៊ី ជាដើម។

តាមកម្មវិធី ដែលបានគ្រោងទុក កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រារព្វពិធីបើកជាផ្លូវការ នៅថ្ងៃទី៣ ខែសីហា

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ៕

 

ដកស្រង់ពី៖ កោះសន្តិភាព