Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងកសិកម្ម​ចុះ​អនុស្សារណៈ​ជាមួយនឹង​ក្រុមហ៊ុន Orient Group និង​ក្រុមហ៊ុន​សាជីវកម្ម និង​ក​សិ​-​ជលផល និង​ចំណីអាហារ​កូរ៉េ​

  • បោះពុម្ព

ភ្នំពេញៈ នៅក្នុងអំឡុងពេលបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ បានចុះអនុស្សារណៈជាមួយនឹងក្រុមហ៊ុន Orient Group និងក្រុមហ៊ុនសាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២។

អនុស្សារណៈនេះ គឺដើម្បី ពង្រីកការផ្លាស់ប្តូរវប្បធម៌ម្ហូបអាហាររវាងកម្ពុជា និងកូរ៉េ និងជំរុញការធ្វើកសិ-ពាណិជ្ជកម្ម, ឲ្យតម្លៃលើការអនុវត្ត បរិស្ថាន សង្គម និងអភិបាលកិច្ច, សហការគ្នារៀបចំពិពណ៌សាធារណ:អំពីវប្បធម៌ ឬក៏ប្រពៃណីម្ហូបអាហាររបស់ប្រទេសទាំងពីរ។,

ផ្តល់ប្រឹក្សាយោបល់អំពីការចែកចាយផលិតផលកសិ-ជលផល និងការដឹក ជញ្ជូន, និង ផ្តល់ប្រឹក្សាយោបល់អំពីថាត្រូវធ្វើយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូលសម្រាប់កសិករ និងអ្នកនេសាទ។នា ឱកាសនោះ លោក វេង សាខុន បានលើកឡើងអំពីសក្តានុពលវិស័យកសិកម្មកម្ពុជា ដំណាំកសិ-ឧស្សាហកម្មសំខាន់ៗដែលអាចធ្វើ ការកែច្នៃ និងនាំចេញ។

ដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុននារសៀលថ្ងៃនេះគឺដើម្បីបង្កើតកិច្ចសហការលើការងារកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាមានលទ្ធភាពនាំចូលមកសាធារណ:រដ្ឋកូរ៉េនាពេលអនាគត។

លោករដ្ឋមន្ដ្រីបន្តថា ពិតណាស់ការនាំចេញនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាអ្នកផលិត មានឱកាសបង្កើនផលិតភាពផលិតកម្ម បង្កើនការកែច្នៃវត្ថុធាតុដើម និងបង្កើនតម្លៃបន្ថែម ហើយពិតជានឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេស ក៏ដូចប្រជាកសិករកម្ពុជា តាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។

ដូច្នេះ ភាព និងកិច្ចសប្រតិបត្តិគ្នាដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។

បន្ទាប់មកលោករដ្ឋមន្ត្រី និងសហការីបានអញ្ជើញទៅពិនិត្យកន្លែងដេញថ្លៃលក់ផ្កា សួនផ្កាទៅតាមប្រភេទផ្កានីមួយៗ និងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន៕

ដកស្រង់ពី៖ រស្មីកម្ពុជា