Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច​ ស ខេង ណែនាំក្រុមការងារហ្វេសប៊ុកត្រូវប្រមូលសំណើ និងសំណូមពររបស់ពលរដ្ឋ ហើយអាចចុះពិនិត្យបញ្ហានោះដោយផ្ទាល់

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម

ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងារ រដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោកស្រី ង្វៀន ធីថាញ់ បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងវៀតណាម ក្នុងឱកាសខួប៥៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ង្វៀន ធីថាញ់ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នមួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា៕

 

ដកស្រង់ពី៖ Fresh News