Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ក្រិ​ក ពិភាក្សា​អំពី​ការលើកកម្ពស់​ទំនាក់ទំនង​

  • បោះពុម្ព

ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក Nikos Dendias រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋក្រិក បានពិភាក្សាអំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង

និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេល ជំនួបទ្វេភាគី នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥

និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ានរៀបចំដោយកម្ពុជា។ប្រភពក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោករដ្ឋមន្ត្រីការបរទេស Nikos Dendias បានរំលឹកឡើងវិញដោយក្តីពេញចិត្តចំពោះការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ប្រកបដោយផ្លែផ្ការវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងអាថែន។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីឱ្យទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ ប្រភពដដែលបន្តថា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពបង្កើតការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកលទ្ធភាពសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ប្រភពក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោករដ្ឋមន្ត្រីការបរទេស Nikos Dendias បានរំលឹកឡើងវិញដោយក្តីពេញចិត្តចំពោះការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ប្រកបដោយផ្លែផ្ការវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២

នៅទីក្រុងអាថែន។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីឱ្យទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។

ប្រភពដដែលបន្តថា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពបង្កើតការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកលទ្ធភាពសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ដកស្រង់ពី៖ រស្មីកម្ពុជា