Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING: រដ្ឋមន្ត្រីការបរទេសអាស៊ាន អាចយកបញ្ហាតានតឹងនៅកោះតៃវ៉ាន់ មកពិភាក្សាគ្នាក្នុងកិច្ចប្រជុំក្នុងថ្ងៃនេះ

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន អាចនឹងយកបញ្ហាតានតឹងនៅកោះតៃវ៉ាន់ មកពិភាក្សាគ្នា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះតែម្តង ដើម្បីឲ្យអាស៊ានអាចរួមចំណែកក្នុងការសម្របសម្រួល។

នេះបើតាម លោកបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទៅបានរៀបចំបើកជាផ្លូវការ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២។

នៅមុនបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ លោកបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ បានធ្វើសន្និសីទបង្ហាញអំពីរបៀបវារៈសម្រាប់កិច្ចប្រជុំក្នុងថ្ងៃនេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានជម្រាបជូនរបៀបវារៈ ក៏ដូចជាចំណុចពិភាក្សាសំខាន់ៗរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងថ្ងៃនេះ គឺមានប្រធានបទមួយ ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងបញ្ហាសកល។

ខ្ញុំគិតថា រដ្ឋមន្ត្រីការបរទេស អាចនឹងយកឱកាសនេះ ដើម្បីពិភាក្សាគ្នារកយោបល់ ក៏ដូចជាស្វែងរកចំណុចរួមណាមួយ ដើម្បីឲ្យអាស៊ានអាចរួមចំណែកក្នុងការសម្របសម្រួល ក៏ដូចជាការបញ្ចេញមតិយោបល់ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពនៅកោះតៃវ៉ាន់ មានស្ថិរភាព មានស្ថានភាពមិននាំទៅដល់ជម្លោះ និងការកើតឡើងនៃកម្តៅនយោបាយ នៃភាគីពាក់ព័ន្ធទាំងអស់»។

កិច្ចប្រជុំថ្នាក់តំបន់ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាលើកទី៣ ត្រូវបានរៀបចំឡើងខណៈដែលចិន និងអាមេរិក កំពុងមានភាពតានតឹងតាមរយៈដំណើរទស្សនកិច្ចរបស់ លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់។

ឆ្លើយតបសកម្មភាពអាមេរិក រដ្ឋាភិបាលចិន បានហៅផែនការនៃដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី ទៅកោះតៃវ៉ាន់ ថាជា «ទង្វើបង្កហេតុ»។

ក្នុងសន្និសីទកាសែតកាលពីម្សិលមិញ កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹង ដែលកំពុងកើតឡើងនៅកោះតៃវ៉ាន់ ហើយជំរុញភាគីទាំងអស់ ប្រើប្រាស់វប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហា៕

ដកស្រង់ពី៖ Fresh News