Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រដ្ឋមន្ត្រី​កសិកម្ម ចុះ​ទស្សនៈកិច្ច ក្រុមហ៊ុន AdipoLABs Co., Ltd

  • បោះពុម្ព

ភ្នំពេញៈ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ មកកាន់សាធារណ:រដ្ឋកូរ៉េរ លោក រដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញមកធ្វើ ទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន AdipoLABs Co., Ltd។

កម្មវត្ថុសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រី និងសហការីមក កាន់ក្រុមហ៊ុន AdipoLABs Co., Ltd នាព្រឹកនេះ គឺដើម្បីប្រគល់-ទទួលម៉ាស៊ីន ព្យាបានជំងឺកូវីដ-១៩ មួយគ្រឿងមានតម្លៃ ៣៦៥.០០០ដុល្លារ ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនជូនដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក សុង ហូ ហាន ( Sung-ho HAN) នាយកក្រុមហ៊ុន AdipoLABs Co., Ltd បានធ្វើបដិសណ្ឋារកិច្ច និងជម្រាបជូនលោក រដ្ឋមន្ត្រីដោយសង្ខេបអំពីការងារស្រាវជ្រាវ និងផលិតឧបករណ៍ សម្ភារសំខាន់ៗទាក់ទងវិស័យសុខាភិបាល។

ផលិត ផលសំខាន់មួយដែលក្រុមហ៊ុនទើបបានសិក្សាស្រាវជ្រាវរកឃើញគឺម៉ាស៊ីនសម្រាប់ព្យាបាល និងប្រឆាំងជំងឺមហារីក និងជំងឺកូវីដ-១៩។

ការព្យាបាលតាមរយ:ការបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំងក្នុងរាង្កកាយមនុស្ស ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងកោសិកាជំងឺមហារីក និងវីរុសកូវីដ-១៩ នេះ (Cancer and Covid-19 Immunotherapy Remission1)។

ម៉ាស៊ីននេះថ្មី ទំនើប ព្យាបាលមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវ ប្រើរយ:ពេល ៥ឆ្នាំ ដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េដើម្បីផលិត និងធ្វើអាជីវកម្ម។

លោក រដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអគ្គនាយកក្រុម ហ៊ុនដែលបានផ្តល់ម៉ាស៊ីននេះ ស្របពេលដែលកម្ពុជាត្រូវការជាចាំបាច់ដើម្បីជួយសម្រួលដល់ព្យាបាលជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន៕

ដកស្រង់ពី៖ រស្មីកម្ពុជា