Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្សីផ្តល់​ឧបករណ៍​តេស្ត​រកវីរុស​ជំងឺអុតស្វា​៥០០តេស្ត ​ដល់កម្ពុជា

  • បោះពុម្ព

រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បានផ្តល់ឧបករណ៍តេស្តរកវីរុសជំងឺអុតស្វាចំនួន៥០០ជូនដល់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះនៅប្រទេសកម្ពុជា។

ពិធីប្រគល់ និងទទួលកញ្ចប់តេស្តនៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាលដោយមនាការចូលរួមពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ដែលទទួលនាពេលនេះមានចំនួន ៥០០ឯកតា ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្ស៊ី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វា។

លោករដ្ឋមន្ត្រីបានបន្តថាកម្ពុជា និងសហព័ន្ធរុស្ស៊ី មានចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ហើយបច្ចុប្បន្ន ប្រទេសយើងទាំងពីរក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុង អាស៊ានបូក

ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងផលប្រយោជន៍ នៃប្រជាជាតិយើងទាំងពីរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា”ថ្ងៃនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី បានបង្កើតនូវកាលានុវត្តភាព ថ្មីមួយទៀត ដែលជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក ដែល បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ដោយបានដាក់ជំងឺអុតស្វ ជាបញ្ហាសុខភាពសាធារណៈសកល”។

លោករដ្ឋមន្ត្រីបានបន្តទៀតថារហូតមកដល់ពេលនេះ កម្ពុជាមានករណីជំងឺអុតស្វាតែ១ករណីគត់ ជាករណីនាំចូល ប៉ុន្ត ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសនាធិការ បានត្រៀមលក្ខណៈដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីមានការផ្ទុះឡើងជំងឺអុតស្វា ជាយថាហេតុ។

លោករដ្ឋមន្ត្រីបានបន្ថែមថាការផ្តល់ជំនួយកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ ថ្ងៃនេះ ជាការរួមចំណែក ដើម្បីត្រៀមបម្រុងទប់ស្កាត់ ឆ្លើយតបការរីករាលដាលនៃជំងឺអុតស្វា គឺជាកាយ

វិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលកំពុងជួប

នឹងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា”ខ្ញុំជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរនឹងកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម

និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោកទាំងមូល”។

លោករដ្ឋមន្ត្រីបានលើកឡើងទៀតថាក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្ស៊ី ជាពិសេស លោកAnatoly Borovik ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្សី

ប្រចាំព្រះរាជាណាចក្រកម្ពុជា និង Russian State Research Center of Virology and Biotechnology VECTOR ដែលជាក្រុមហ៊ុនផលិតកញ្ចប់តេស្ដរកវីរុសអុតស្វា នេះ។

លោកAnatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាការផ្តល់កញ្ចប់តេស្តរកវីរុសអុតស្វាដល់ក្រសួងសុខាភិបាលនាពេលនេះដើម្បីអោយក្រសួងមានមត្ថភាពក្មុងការរុកវីរុសជំងឺអុតស្វាអោយកាន់តែប្រសើរឡើងថែមទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី