Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ប្ដេជ្ញាចិត្តពង្រឹងបន្ថែមទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

  • បោះពុម្ព

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ចិន បានប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ផងដែរ។

ការប្ដេជ្ញានេះ នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន កាលពីល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៤ ខែសីហានេះថា

នៅក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយលោក វ៉ាង យី គឺភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ហើយសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់

និងអន្តរជាតិ ជាពិសេសចំពោះវិបត្តិប្រទេសអ៊ុយក្រែន និងស្ថានភាពនៅប្រទេមីយ៉ាន់ម៉ា ដើម្បីធ្វើយ៉ាងណារក្សារក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវការសាទរចំពោះភាពជោគជ័យរបស់ប្រទេស ចិន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រ៊ីដ និងប្រ៊ីដបូក ផងដែរ។

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក៏បានអបអរសាទរចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ប្រកបដោយជោគជ័យ ខណៈពេលដែលភាពតានតឹង នៃស្ថានភាពនយោបាយក្នុងតំបន់ និងសកលលោក កំពុងតែកើនឡើង។រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនានា ដើម្បីជំរុញ និងពង្រឹងនូវភាពជាដៃគូរយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ

អាស៊ាន-ចិន។ប្រមុខការទូតកម្ពុជា-ចិន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តការសហការយ៉ាងជិតស្និតជាមួយប្រទេសមេគង្គឡាន ឆាងដទៃទៀត ដើម្បីអនុវត្តនូវផែនការសកម្មភាព ៥ឆ្នាំទៅមុខ ក្នុងក្របខណ្ឌមេគង្គឡានឆាង៕

ដកស្រង់ពី៖ កម្ពុជាថ្មី