Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន ៖ ឥឡូវខ្ញុំជានាយករដ្ឋមន្ត្រី ហើយខ្ញុំមានសង្ឃឹមថា ខ្ញុំក៏នឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីទៀត

  • បោះពុម្ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចនាពេលបច្ចុប្បន្ននេះ ជានាយករដ្ឋមន្ត្រី ហើយនាពេលខាងមុខនេះសម្ដេចសង្ឃឹមថា នឹងក្លាយជាឪពុកនាយករដ្ឋមន្ត្រី និងជីតានាយករដ្ឋមន្ត្រីថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យា ល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃទី ៥ ខែសីហានេះថា សម្ដេចរាល់ថ្ងៃ ជាឪពុករបស់បណ្ឌិតរួចទៅហើយ

និងសង្ឃឹមថា ក្លាយជាជីតាបណ្ឌិតបន្តទៀត។ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នាពេលបច្ចុប្បន្ន សម្ដេចជានាយករដ្ឋមន្ត្រី ហើយសម្ដេចសង្ឃឹមថា នឹងក្លាយជាឪពុករបស់នាយករដ្ឋមន្ត្រី ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ឥឡូវខ្ញុំជានាយករដ្ឋមន្ត្រី ហើយខ្ញុំមានសង្ឃឹមថា ខ្ញុំក៏នឹងក្លាយទៅជាឪនាយកដ្ឋមន្ត្រីទៀត….អាចៅខ្ញុំមួយ ឥឡូវចប់ឆ្នាំទីមួយហើយ ខ្ញុំប្រាប់ថា ២០ឆ្នាំទៀត

ចៅឯងត្រូវប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ដាក់គោលដៅឲ្យហើយ អត់មានឲ្យថយក្រោយទេ»៕

ដកស្រង់ពី៖ កម្ពុជាថ្មី