Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ថាយកល្បិចកលក្រុមប្រឆាំងដកបទពិសោធន៍ ដើម្បីការពារសន្ដិភាព និងអាយុជីវិតពលរដ្ឋកម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ល្បិចកលរបស់ក្រុមប្រឆាំងតែងតែវា.យប្រហារមកលើកម្ពុជានោះធ្វើឲ្យសម្ដេច យកមកសិក្សាបន្ថែម ឬដកបទពិសោធន៍ ដើម្បីទប់ទល់ចំពោះអ្នកឯងសំដៅការពារសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៥ ខែសីហានេះ បានថ្លែងការកោតសរសើរចំពោះកូនៗរបស់ សម្ដេចដែលពួកគេបានស្ដាប់ដំបូន្មានរបស់សម្ដេចធ្វើឲ្យសម្ដេចក្លាយជាឪពុកអប់រំកូនបានល្អ ។

សម្ដេចថា រឿងនេះមិនអាចកាត់ផ្ដាច់បានទេ ជាមួយការគាំទ្រពីភរិយា របស់សម្ដេច និងកូនៗ ព្រមទាំងអ្នកទាំងអស់គ្នា ។ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះសត្រូវរបស់ខ្ញុំ ឬដៃគូរប្រកួតប្រជែងរបស់ខ្ញុំផងដែរ ដោយសារតែពួកគេ ទើបផ្ដល់ឱកាសខ្ញុំបានខិតខំខ្លួនថា តើខ្ញុំគួរធ្វើយ៉ាងម៉េច?

ដើម្បីហ្នឹងឈ្នះអ្នកឯង និយាយតាមមួយបែប ឬខ្ញុំគួរធ្វើយ៉ាងម៉េច? ដើម្បីកុំឲ្យអ្នកឯងបំផ្លាញសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិ ខ្ញុំគួរតែអរគុណចំពោះអ្នកឯង ដែលអ្នកឯងបានផ្ដល់ឱកាសឲ្យខ្ញុំប្រុងប្រយ័ត្នចំពោះអ្នកឯង តាមរយៈនៃការប្រុងប្រយ័ត្ននោះហើយដែលផ្ដល់ឲ្យខ្ញុំសិក្សាបន្ថែមដកពិសោធន៍អំពីល្បិចកលរបស់អ្នកឯង និងដើម្បីទប់ទល់ចំពោះអ្នកឯងសំដៅការពារនូវសន្ដិភាព ស្ថិរភាពនយោបាយ និងការពារជីវិតរបស់ប្រជាជនកម្ពុជា»។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានបន្ដថា សម្តេចរៀនរហូតពោល គឺដរាបណា សម្តេចនៅមានដង្ហើម សម្តេចនឹងបន្តការសិក្សាជាបន្តទៀត ។

សម្តេចក៏បានឲ្យដឹងថា គិតសញ្ញាបត្រនៅក្នុងស្រុក និងនៅក្រៅប្រទេសសម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តយសប្រមាណ២០ហើយ ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍ សង្គមកម្ពុជា ។

កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើង សង្គ្រាម ។

ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត៕

ដកស្រង់ពី៖ កោះសន្តិភាព