Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹទ្ធសភា បានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញទាំងមូល ដោយឥតកែប្រែ

  • បោះពុម្ព

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២នេះ បានបើកសម័យប្រជុំលើកទី ៩ នីតិកាលទី

៤ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះ ក៏មានសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ)

និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិផងដែរ។អង្គប្រជុំព្រឹទ្ធសភា

បានពិនិត្យ ហើយឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្ដីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ដកស្រង់ពី៖ កម្ពុជាថ្មី