Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សៀវភៅ«ឯកអគ្គរាជទូត»របស់បណ្ឌិត តាំង សុខងី នឹងបង្ហាញលម្អិតអំពីការងារ និងភារកិច្ចរបស់មន្រ្តីទូត

  • បោះពុម្ព

លោកបណ្ឌិត តាំង សុខងី អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានបញ្ចេញស្នាដៃថ្មីមួយទៀតក្រោមចំណងជើងថា «ឯកអគ្គរាជទូត» (Ambassador)។

សៀវភៅថ្មីនេះ គឺជាឯកសារជំនួយស្មារតីដល់មន្រ្តីរាជការពាក់ព័ន្ធ សិស្ស និស្សិត សម្រាប់សិក្សាឈ្វេងយល់អំពីវិស័យការទូតឱ្យបានកាន់តែទូលំទូលាយក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។សៀវភៅ«ឯកអគ្គរាជទូត» (Ambassador)នេះ ផ្តោតសំខាន់លើ៖

ទី១- ស្ថាប័នប្រមុខការទូតកម្ពុជានិងប្រមុខការទូតកម្ពុជាទាំង៣៤រួប

ទី២- ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសនិងការតែងតាំងឯកអគ្គរាជទូត

ទី៣- ស្ថានតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការតំបន់និងអង្គការអន្តរជាតិ។

ទី៤- ការតែងតាំងតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការតំបន់និងអង្គការអន្តរជាតិ

ទី៥- មុខងារនិងភារកិច្ចរបស់បេសកកម្មការទូត មន្រ្តីការទូត និងពិធីការ ការទូត

ទី៦- បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ(ការទូត អាស៊ាន និងអង្គការសហប្រជាជាតិ)

និងទី៧- ពាក្យគន្លឹះការទូត ការទូតសេដ្ឋកិច្ច សិទ្ធិជ្រកកោនការទូត និងបត្យាប័ន។

លោកបណ្ឌិត តាំង សុខងី បានអះអាងថា មូលហេតុដែលលោកបានខិតខំស្រាវជ្រាវ ចងក្រង និពន្ធសៀវភៅ “ឯកអគ្គរាជទូត” (Ambassador) នេះឡើង គឺដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្វែងយល់ពីវិស័យការទូតបានកាន់តែទូលំទូលាយ។

លោកលើកឡើងថា៖ «ឆ្លងតាមបទពិសោធជាក់ស្តែង ក្នុងនាមមន្រ្តីការទូតដែលមានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈខ្ពស់ ត្រូវមានកត្តា២ជាចាំបាច់៖

ទី១- ត្រូវស្គាល់ខ្លួនយើងឱ្យបានច្បាស់ជាមុន ថាតើខ្លួនយើងគឺជានណា? និងទី២- ត្រូវដឹងនីតិវិធីនិងមានចំណេះវិជ្ជាខាងផ្នែកច្បាប់(ទំនាក់ទំនងអន្តរជាតិ) និងភាសាអង់គ្លេសជាអាទិភាព»។

លោកបណ្ឌិត តាំង សុខងី បានអះអាងទៀតថា ដើម្បីរំឭកគុណូបការៈដល់ប្រមុខការទូតទាំងអតីតកាលទាំងបច្ចុប្បន្នកាល សៀវភៅ«ឯកអគ្គរាជទូត» (Ambassador)នេះ ក៏បានលើកឡើងអំពីប្រវត្តិព្រឹត្តិការណ៍ដែលជាព្រះរាជបូជនីយកិច្ច និងសកម្មភាពរបស់ប្រមុខការទូតខ្មែរដែលបានរួមចំណែកបម្រើជាតិ មាតុភូមិ។

ក្នុងនោះ ក៏បានរៀបរាប់ពីប្រមុខការទូតដ៏ឆ្នើម៤រូប ក្នុងចំណោម៣៤រូប ដើម្បីបានស្គាល់ប្រមុខការទូតដ៏ឆ្នើមទាំង៤រូបនោះ ថាតើជាឥស្សរជនរូបណា?។

សូមបញ្ជាក់ថា លោកបណ្ឌិត តាំង សុខងី ធ្លាប់កាន់តំណែងជាអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៣។

បច្ចុប្បន្ន លោក ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ក្នុងរាជធានីភ្នំពេញ ដែលបង្រៀនលើមុខវិជ្ជាទំនាក់ទំនងការទូត។

លោកក៏ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ដំណោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង» និងសៀវភៅ«អគ្គកុងស៊ុល» ផងដែរ៕

 

ដកស្រង់ពី៖ កម្ពុជាថ្មី