Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​-​វៀតណាម​បញ្ជាក់​អំពី​ការគាំទ្រ​ចំពោះ​ទិសដៅ​សម្រាប់​ពេលខាងមុខ ដែល​បាន​ឯកភាពគ្នា​

  • បោះពុម្ព

ភ្នំពេញ៖ថ្នាក់ដឹកនាំកងទ័ពកម្ពុជានិងវៀតណាមបានបញ្ជាក់ជូនគ្នាទៅវិញទៅមកអំពីគាំទ្រចំពោះទិសដៅសម្រាប់ពេលខាងមុខ ដែលបានឯកភាពគ្នា ដើម្បីសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។

ការបញ្ជាក់នេះបានធ្វើឡើងរវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម

និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស

នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងប្រទេសវៀតណាម។

ក្នុងជំនួបនេះលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានជម្រាបជូនលោក ង្វៀន តឹនគឿង អំពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយលោកអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

និងបានស្នើសុំ លោកប្រធាន អគ្គសេនាធិការ ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា

និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក និងបានបង្ហាញនូវការគាំទ្រចំពោះទិសដៅសម្រាប់ពេលខាងមុខ ដែលបានឯកភាពគ្នា ដើម្បីសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។

លោក ក៏បានអបអរសាទរផងដែរអំពីការរីកចម្រើនលើគ្រប់វិស័យដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយថ្មីៗនេះ កម្ពុជាក៏ទើបទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងឱកាសនេះដែរលោក ង្វៀន តឹនគឿង ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣

បោះឆ្នោតជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ៕

ដកស្រង់ពី៖ រស្មិកម្ពុជា