Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្ឌិត យង់ ពៅ លើកឡើងថា តំបន់ឈូសឆាយនៅភ្នំតាម៉ៅ គួរដាំដើមឈើ ហើយបង្កើតជា ឧទ្យានឈើប្រណិតក្បែររាជធានី

  • បោះពុម្ព

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ក្រោយពីមានការឈូសឆាយនៅភ្នំតាម៉ៅ គួរបញ្ឈប់ការឌឺដងគ្នា រួចដាំដើមឈើនៅកន្លែងនោះឡើងវិញ។

លោកថា តំបន់នោះ អាចឧទ្ទិសជាឧទ្យានដើមឈើប្រណិតធម្មជាតិក្បែររាជធានីភ្នំពេញ ផ្តល់ភាពងាយស្រួលដល់ប្រជាជនទៅលេងកម្សាន្ត និងស្រូបខ្យល់អាកាសបរិសុទ្ធ ដើម្បីកាត់បន្ថយភាពតានតឹងក្រោយសម្រាកពីការងារ។

លោក យង់ ពៅ បានលើកឡើងថា ការដាំដើមឈើនៅកន្លែងឈូសឆាយក្នុងតំបន់ភ្នំតាម៉ៅឡើងវិញនេះ មានសារៈសំខាន់ពីរ គឺទី១ ក្រោយពីដាំរួចឈើចាប់ផ្តើមធំ អាចបង្កើតឱ្យក្លាយជាឧទ្យានធម្មជាតិមួយក្បែររាជធានីភ្នំពេញ សម្រាប់ឱ្យអ្នកដែលរស់នៅភ្នំពេញបានទៅកម្សាន្តនៅទីនោះ។

ទី២ កាលដែលសម្បូរដើមឈើច្រើននៅក្បែរទីក្រុង ក៏ជួយធ្វើឱ្យមានការស្រូបយកអុកស៊ីសែនពីធម្មជាតិ រួចបំភាយអុកស៊ីសែនទាំងនោះមកភ្នំពេញ កាត់បន្ថយកម្តៅក្នុងរាជធានីភ្នំពេញបានខ្លះដែរ។

លោកបានសំណូមពរថា៖ “ខ្ញុំសូមឧទ្ទិសការលុបចោល ការវិនិយោគបុរីនៅទីនោះ ទៅជាកន្លែងអភិរក្សសួនឧទ្យានឈើប្រណិតខ្មែរ។

នេះជារឿងល្អមួយសម្រាប់បរិស្ថាន សម្រាប់ជាតិយើង។ វាល្អអញ្ចឹងវិញ ចឹងយើងយកឈើប្រណិតទៅដាំកន្លែងគេឈូសឆាយហើយ ចឹងវាទៅជាឧទ្យាននៃឈើប្រណិតហើយ”។

ទន្ទឹមនឹងនោះ លោកក៏បានបដិសេធដល់ការរិះគន់មួយចំនួនដែលនិយាយថា ប្រភេទឈើធ្នុង ឬឈើប្រណិតដែលមានគម្រោងដាំនៅភ្នំតាម៉ៅឡើងវិញត្រូវការចំណាយពេល ២០ ទៅ ៣០ឆ្នាំក្នុងធំធាត់នោះគឺមិនពិតឡើយ។

ចំពោះឈើប្រភេទនេះត្រូវការរយៈពេលតែ ៥ឆ្នាំប៉ុណ្ណោះ នឹងឃើញលទ្ធផលប្លែកភ្នែក ប្រសិនបើគ្មានការរំខាន ឬបំផ្លាញឈើទាំង នោះ ឈើប្រភេទនេះងាយស្រួលដាំ ហើយក៏ងាយស្រួលដុះដូចគ្នា។

ចំណែកឈើដែលត្រូវការរយៈពេលយូរក្នុងការលូតលាស់ មានតែប្រភេទឈើបេង ឈើក្រញូងប៉ុណ្ណោះ។គួរបញ្ជាក់ថា កាលដែលលោកថ្លែងបែបនេះ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចេញមិនឱ្យមាននូវការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនឯកជនមួយ ព្រមទាំងសំណូមពរឱ្យមានការដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ។

ប៉ុន្តែ ក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជុំវិញបញ្ហានេះ ទោះបីមានការកែប្រែឱ្យកាន់តែមានភាពល្អប្រសើរយ៉ាងណាក្តី៕

ដកស្រង់ពី៖ កម្ពុជាថ្មី