Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ភាពសិ្នទ្ធស្នាលចំពោះសិល្បករ

  • បោះពុម្ព

ទទួលទានអាហារសំណេះសំណាល ព្រមទាំងរាំកម្សាន្តយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុតដែលលោក បណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ជូនដល់សិល្បករសិល្បការិនីទាំង៧ទម្រង់នៅកម្ពុជា ។

បេក្ខភាពបន្តវេននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជាបានផ្តល់ឱកាសនៅក្នុងការជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសិល្បៈ សិល្បករ សិល្បការិនី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីទាំងអស់ សម្រាប់ការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីដ៏មានអត្ថន័យនេះ ។

លោកបានអរគុណចំពោះវីរសិល្បករ សិល្បការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លកសិល្បករ សិល្បការិនីបន្តវេន និងតារាសម្តែងទាំងអស់ ដែលបានខិតខំថែរក្សាអភិវក្សកេរិ៍ដំណែលសិល្បៈវប្បធម៌ខ្មែរ និងបានបន្តអភិវឌ្ឍស្នាដៃឱ្យបានកាន់តែខ្ពស់ឡើងទៅមុខបន្ថែមទៀត សំដៅចូលរួមចំណែកកសាងសង្គមជាតិមួយដែលប្រកបដោយភាពសុខដុមរមនា សុភមង្គល និងសុខសន្តិភាព ។

នៅក្នុងរបត់ សាកលភាវូប នីយកម្មដូចពេលបច្ចុប្បន្ន តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែក គ្នាទៅវិញទៅមកដែលធ្វើឱ្យមានទាំងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍវប្បធម៌ ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូចនេះ យើងមិនអាចនៅស្ងៀមនឹងថ្កល់នោះទេ គឺយើងត្រូវតែធ្វើដំណើរទៅមុខស្របជាមួយនឹងការវិវឌ្ឍនៃសង្គមជាតិ

និងដោយចាំបាច់ត្រូវថែរក្សាជានិច្ចនូវអត្តសញ្ញាណវប្បធម៌របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ជាអាទិ៍ (១). សាសនា (២). ភាសា (៣). តួអក្សរខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែលយើងត្រូវបន្តថែរក្សាកុំឱ្យមាន ការបាត់បង់ ទោះបីស្ថិតនៅក្នុងការអភិវឌ្ឍយ៉ាងណាក៏ដោយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា យើងត្រូវមានមោទនភាពចំពោះ ទម្រង់សិល្បៈ ដែលខ្លួនយើងមាន និងឱ្យតម្លៃអ្វីដែលយើងបានខិតខំបង្កើត និងកសាងបាន ។

ជារួម តម្លៃរបស់សិល្បៈវប្បធម៌មានទិដ្ឋភាព ០៤ សំខាន់ៗដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖ (១). សោភ័ណភាព ដែលសំដៅលើទឹកដៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ កវីនិពន្ធ (២). ខ្លឹមសារ ដែល សំដៅលើអត្ថន័យគុណធម៌ សីលធម៌

គតិធម៌ និងឧត្តមគតិដែលមានមូលដ្ឋានក្នុងព្រលឹង និងអត្តសញ្ញាណជាតិ (៣). ការបង្ហាញ ដែលសំដៅលើការបង្ហាញអត្តសញ្ញាណមួយដែលពិតប្រាកដ និងមានប្រវត្តិសាវតារត្រឹមត្រូវ (៤). ចំណង់ចំណូលចិត្ត ដែលសំដៅទៅ ដល់ការទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីមហាជន៕

ដកស្រង់ពី៖ កោះសន្តិភាព