Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយករ៉ែ ៖ ៧ខែឆ្នាំនេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៣ពាន់៥រយគីឡូក្រាម

  • បោះពុម្ព

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ សីហា នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បញ្ជាក់ឲ្យដឹងថា រយៈពេល ៧ខែឆ្នាំនេះ កម្ពុជា ចម្រាញ់រ៉ែមាសបានចំនួន ៣ ៥៤៣គីឡូក្រាម ស្មើ ២៣២ ដុំ ដោយទទួលបានចំណូលសួយសារបង់ចូលរដ្ឋជាង ៥លាន១សែនដុល្លារ ។

ទាក់ទងនឹងអាជីវកម្មរ៉ែមាសនេះ លោក អ៊ឹង ឌីប៉ូឡា លើកឡើងថា មានក្រុមហ៊ុនចំនួន៧ បានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស។

ប៉ុន្តែ លោកបញ្ជាក់ថា មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) របស់មកពីប្រទេសអូស្ត្រាលីមួយប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការផលិតរ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ខណៈក្រុមហ៊ុន ឌែលខម ទើបតែចាប់ផ្តើមដំណើរការសាកល្បងផលិតរ៉ែមាស កាលពីដើមខែសីហានេះ ដែលក្រុមហ៊ុនអាចផលិតមាសបាន ២០គីឡូក្រាម។

លោកបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំដំបូងនៃគម្រោងផែនការអាជីវកម្មរបស់ក្រុមហ៊ុន ឌែលខម ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារ គឺគ្រោងនឹងផលិតមាស ៣៤០គីឡូក្រុមក្នុងមួយឆ្នាំ ហើយអាចប្រមូលសួយសារចូលរដ្ឋប្រហែលជិត ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

ឆ្លើយតបនឹងការរិះគន់ថា មានទីទាំងចម្រាញ់រ៉ែមាសយ៉ាងអនាធិបតេយ្យនៅខេត្តរតនគិរី ត្រូវបានលោក អ៊ឹង ឌីប៉ូឡា អះអាងថា កម្ពុជាមិនទាន់មានអាជីវកម្មរ៉ែមាសជាផ្លូវការនៅក្នុងខេត្តរតនគិរីទេ។

ប៉ុន្តែយ៉ាងណា លោកបញ្ជាក់ឲ្យដឹងដែរថា នៅខេត្តរតនគិរី មានតែក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណ ដើម្បីស្វែងរករ៉ែមាស គឺក្នុងនោះមានក្រុមហ៊ុនកាណាដា Angkor Gold និងក្រុមហ៊ុនមកពីប្រទេសចិន៕

ដកស្រង់ពី៖ កម្ពុជាថ្មី