បណ្តាញសង្គម

​ក្រសួងបរិស្ថាន ចុះ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ឌីជីថល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ លើបរិវត្តកម្មឌីជីថល នាទីស្តីការក្រសួងបរិស្ថាន។

តាមរយៈទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ពិធីចុះហត្ថលេខា ដែលបានរៀបចំឡើង នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ន នេះ គេឃើញមាន ការចូលរួមពីសំណាក់លោក វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ

និងយុទ្ធសាស្ត្រ និងក្រុមហ៊ុនមិត្តហ្វូន តំណាងដោយលោក Nhong Din Than អគ្គនាយករង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាច្រើនរូបទៀត។គួរបញ្ជាក់ថា

ការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់នេះដែរ ក្នុងគោលបំណងគាំទ្រការបង្កើត និងដំឡើងកម្មវិធីបច្ចេកវិទ្យាឌីជីថល នៅក្នុង «អគារឯកភាពជាតិតេជោ»

ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ ការយល់ដឹងលើ កិច្ចការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាបៃតង និងថាមពលស្អាត។ តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុនមិត្តហ្វូន នឹងគាំទ្រនូវសកម្មភាពមួយចំនន រួមមាន៖

១) ការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅក្នុង «អគារឯកភាពជាតិតេជោ» ។

២) ការរៀបចំបច្ចេកវិទ្យាឌីជីថល លើឯកសារគំរូនិងសម្ភារ សម្រាប់ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ។

៣)ការផ្តល់សេវាអ៊ីនធឺណិត ល្បឿនលឿន ។

៤) ការជំរុញប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក ។

៥) ការបង្កើតកម្មវិធីសេវាអេឡិចត្រូនិក ប្រតិបត្តិការ និងការថែទាំ ។

៦) ការបង្កើតប្រព័ន្ធសិក្សា តាមអេឡិចត្រូនិក

និង ៧) ការបង្កើតកម្មវិធី Apps ដែលពាក់ព័ន្ធផ្សេងៗ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា