Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ស ខេង អះអាងថា កម្ពុជាមានឆន្ទៈយ៉ាងមុតមាំក្នុងការងារប្រឆាំងអំពើជួញដូរមនុស្ស

  • បោះពុម្ព

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមុតមាំក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើទោះបីជាក្រសួងការបរទេសអាមេរិកបានសម្រេចដាក់ចំណាត់ថ្នាក់កម្ពុជាថា ជាប្រទេសគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះក៏ដោយ។

សម្ដេច អះអាងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

កាលពីថ្ងៃអង្គារ។សម្ដេចក្រឡាហោម ស ខេង ថ្លែងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ជាសេនាធិការ បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»។

ឆ្លើយតបនឹងការរិះគន់របស់សហរដ្ឋអាមេរិកនេះ គឺសម្ដេចក្រឡាហោម បញ្ជាក់ថា បើទោះជាភាគីអាមេរិក ដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ប៉ុន្តែកម្ពុជា ចាត់ទុកចំណាត់ថ្នាក់នេះ ជាមូលដ្ឋានគ្រឹះមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សរបស់ខ្លួនដែរ។

សម្ដេចសង្កត់ធ្ងន់ថា តាមរយៈការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការធ្វើពលិកម្មយ៉ាងសកម្មរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បាននាំឲ្យអំពើល្មើសទាំងនេះកាត់បន្ថយ

និងធ្វើឲ្យសង្គមកម្ពុជាមានសុខសុវត្ថិភាព សន្តិសុខ និងមានការវិវត្តរីកចម្រើនជឿនលឿន ដោយបានចៀសផុតពីគ្រោះថ្នាក់បង្កដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់។

ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្ពុជានៅមានបញ្ហាប្រឈមសេសសល់មួយចំនួនផងដែរ ដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន៕

ដកស្រង់ពី៖ កម្ពុជាថ្មី