Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាហារូបករណ៍៤កន្លែង ផ្តល់ជាថវិកាដល់សិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ

  • បោះពុម្ព

មានក្រុមហ៊ុនឯកជន និងស្ថាប័ន ជាច្រើនបានផ្តល់អាហារូបករណ៍ជាទឹកប្រាក់ដល់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យថ្មីៗ ដែលមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សា និងចាយវាយ។

ខាងក្រោមនេះ គឺជាប្រព័ន្ធផ្តល់អាហារូបករណ៍ចំនួន៤របស់បណ្តាគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដល់សិស្សានុសិស្សដែលចង់រៀនបន្តនៅថ្នាក់មហាវិទ្យាល័យ៖ជាអាហារូបករណ៍មួយដែលជួយឧត្ថម្ភដល់សិស្សដែលរៀនពូកែ

និងប្រឡងបាក់ឌុបបាននិទ្ទេសល្អ ប៉ុន្តែគ្មានលទ្ធភាពបន្តការសិក្សា។ ចំពោះថវិកាដែលផ្តល់ឱ្យនោះ នឹងផ្តល់ទៅតាមស្ថានភាពគ្រួសារ។

លក្ខខណ្ឌទទួលបានអាហាររូបករណ៍៖ ជាសិស្សដែលបទើបតែបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ឬជានិស្សិតកំពុងសិក្សា ថ្នាក់ឧត្តមសិក្សាដែលទទួលបានពិន្ទុខ្ពស់ ហើយមានជីវភាពខ្វះខាតពិប្រាកដ បំពេញព័ត៌មានតាមពាក្យស្នើសុំអាហារូបករណ៍។

២. អាហារូបករណ៍ ជីប ម៉ុង អាហារូបរកណ៍នេះ ជាអាហារូបករណ៍ផ្តល់ជាកញ្ចប់ថវិកាចំនួន ៦,០០០ដុល្លារ សម្រាប់សិស្សម្នាក់ៗរយៈពេល៤ឆ្នាំពេញ។

ចំណែកលក្ខណៈនៃការផ្តល់ជូនវិញ ក្រុមហ៊ុនជីប ម៉ុង ផ្តល់ជាទឹកប្រាក់ក្នុងមួយខែ ១៥០ដុល្លារដល់និស្សិតរហូតគ្រប់រយៈពេល៤ឆ្នាំនៃការសិក្សានៅសាកលវិទ្យាល័យ។

អាហារូបករណ៍នេះ មិនមានជាការប្រឡងអ្វីឡើយ គ្រាន់តែគោរពនូវ២លក្ខខណ្ឌប៉ុណ្ណោះ ទី១គឺបំពេញព័ត៌មានតាមពាក្យស្នើសុំអាហារូបករណ៍ និងសម្ភាសន៍ផ្ទាល់មាត់ជាមួយអ្នកតំណាងក្រុមហ៊ុន។

អាហារូបករណ៍ ជីប ម៉ុង មិនត្រឹមតែផ្តល់ជាថវិកាប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានផ្តល់ជាឱកាសដល់និស្សិតសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ដោយមានការទស្សនកិច្ចទៅក្រុមហ៊ុនផ្សេងៗ ការចូលរួមការងារសង្គម ក៏ដូចជាមានឱកាស ទទួលបានការណែនាំនិងប្រឹក្សាយោបល់ផ្ទាល់ខ្លួនពីបុគ្គលិកឆ្នើមក្នុងក្រុមហ៊ុន ជីប ម៉ុង ផងដែរ។

៣.អាហារូបករណ៍ SmartEdu អាហារូបករណ៍ SmartEdu គឺជាអាហារូបករណ៍របស់ក្រុមហ៊ុនប្រព័ន្ធទូរសព្ទចល័ត Smart ដែលមានការផ្តល់ជូននូវទឹកប្រាក់ ១៥,០០០ដុល្លារ ដល់និស្សិតម្នាក់ៗដែលបានជាប់ អាហារូបករណ៍រយៈពេល៤ឆ្នាំ។

ការផ្តល់ជូននេះបូករួមទាំងការបង់ថ្លៃសាលា និង ប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ការរៀនចប់នៅសាកលវិទ្យាល័យ។

ចំពោះលក្ខខណ្ឌក្នុងអាហារូបករណ៍នេះ សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ឬB ហើយសិស្សអាចទៅយកពាក្យផ្ទាល់នៅសាខាស្មាត ឬទាញយកការបំពេញពាក្យតាមរយៈប្រព័ន្ធអនឡាញ រួចជួបសម្ភាសន៍ផ្ទាល់ជាមួយគណកម្មការ។

៤.អាហារូបករណ៍ Adenauer Young Scholars for Excellence (KAS) កម្មវិធីអាហារូបករណ៍នេះផ្តល់ជាទឹកប្រាក់៣០០០ដុល្លារក្នុងមួយឆ្នាំ ហើយបើកដំណើរការក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតថ្នាក់បរិញ្ញាបត្រ ឬថ្នាក់អនុបណ្ឌិតនៅកម្ពុជាដែលជួបបញ្ហាហិរញ្ញវត្ថុបានបន្តការសិក្សារបស់ខ្លួន និងបន្តការខិតខំប្រែងបន្តទៅមុខទៀត។

អាហារូបករណ៍នេះ និងផ្តល់ជាទឹកប្រាក់ប្រចាំខែ ២៥០ដុល្លារសម្រាប់រយៈពេលមួយឆ្នាំ (១២ខែ) និស្សិតមានឱកាសទទួលបានវគ្គបណ្តុះបណ្តាផ្សេងៗពីស្ថាប័ន ព្រមទាំងមានឱកាស ធ្វើទំនាក់ទំនងជាមួយបុគ្គលល្បីក្នុងស្រុកនិងក្រៅស្រុក។

សិទ្ធទទួលបានអាហារូបករណ៍ ត្រូវមាន GPA ៣.០ ឡើងទៅ ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ

ឬអនុបណ្ឌិតផ្នែកច្បាប់ វិទ្យាសាស្ត្រ សង្គម/នយោបាយ ឬទំនាក់ទំនងអន្តរជាតិ កម្រិតភាសាអង់គ្លេសល្អ

មានសកម្មភាពចូលរួមការងារសង្គមច្រើន៕