Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហេង សួរ ចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុនជាធនធានដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

  • បោះពុម្ព

លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុន JDS ទាំងអស់គឺជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែលលោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

បានអញ្ជើញជាអធិបតីតំណាង លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនិស្សិតទទួលជ័យលាភីអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ចំនួន៣១រូប កាលពីល្ងាចថ្ងៃទី១៤សីហានៅសណ្ឋាគារភ្នំពេញ។នាឱកាសនោះលោក ហេង សួរ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសេចក្តីអបអរសាទររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះជ័យលាភីអាហារូបករណ៍ទាំងអស់ និងបានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហាររូបករណ៍ទាំងអស់

ឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយសារកត្តាសុខភាពគឺជាកត្តាសំខាន់បំផុតមុននឹងឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ។

ជាពិសេសក្នុងបរិបទកូវីដ-១៩នេះ និសិ្សតគប្បីយកចិត្តទុកដាក់រៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យ ធ្វើលំហាត់ប្រាណ និងលេងកីឡាឲ្យបានជាប្រចាំ។លោក ហេង សួរ ក៏បានលើកឡើងថា អាហាររូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះ

គឺកើតឡើងពីកត្តាសន្តិភាពដែលកម្ពុជាកំពុងមានដូចសព្វថ្ងៃនេះក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ហេង សួរ បានបន្តថា ក្រៅពីសិក្សាជំនាញសិក្សានៅឯសាលានិស្សិតក៏ត្រូវព្យាយាមក្រេបយកបទពិសោធន៍រស់នៅក្នុងប្រទេសជប៉ុនព្រោះថា ប្រជាជនជប៉ុនមានវិន័យ និងការគោរពគ្នាបានយ៉ាងល្អ។លោក ហេង សួរ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌

ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសនោះ។

គួរបញ្ជាក់ថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDSផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព

ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបប្រមាណជិត ៥០០នាក់ទៅសិក្សានៅប្រទេសជប៉ុនក្រោមគម្រោងអាហារូបករណ៍JDS។

ក្នុងឆ្នាំ២០២២នេះមន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕

ដកស្រង់ពី៖ កម្ពុជាថ្មី