Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល នឹងបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០២៣នៅថ្ងៃស្អែក

  • បោះពុម្ព

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹកស្អែកនេះ នៅទីស្តីការក្រសួងការងារ។

នេះជាលើកទី២ហើយបន្ទាប់ពីកិច្ចប្រជុំលើកទី១ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយភាគីនិយោជក និងភាគីកម្មករនិយោជិតមិនទាន់ដាក់តួលេខប្រាក់ឈ្មួលសម្រាប់ឆ្នាំ២០២៣ដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយគេរំពឹងថាកិច្ចប្រជុំស្អែកនេះ

នឹងដឹងពីតួលេខប្រាក់ឈ្នួលដែលភាគីនិយោជកក៏ដូចជាភាគីកម្មករនិយោជិតបានដាក់បង្ហាញជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ខណៈភាគីសហជីពដែលមានសហជីពពី៤០ទៅ៥០នឹងធ្វើការជួបជុំគ្នានៅថ្ងៃទី២៣ ខែសីហានេះ ដើម្បីពិភាក្សាគ្នាស្វែងរកតួលេខមួយជាក់លាក់ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកិច្ចប្រជុំបានសម្រេចលទ្ធផលចំនួន៣រួមមាន៖ ១-បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗសម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យទាំង៧ដែលជាធាតុចូលដ៏

សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣។

២-បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម ដូចជាស្ថានភាពគ្រួសារអត្រាអតិផរណា និងការចំណាយក្នុងការរស់នៅនិងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមាន ផលិតភាពចដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារនិងកម្រិតចំណេញរបស់វិស័យ ។

សេចក្ដីថ្លែងការណ៍បានបន្តថា ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិតមិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ ខ្លួនម្តងទៀតសិន។

៣- នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។

បច្ចុប្បន្ននេះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២២នេះមានចំនួន១៩៤ដុល្លារអាមេរិកក្នុង១ខែដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ៕

ដកស្រង់ពី៖ កម្ពុជាថ្មី