Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និយ័តករបរធនបាលកិច្ច និងនិយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី ស្តីពីភាពជាអ្នកដឹកនាំ

  • បោះពុម្ព

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីស្តីពីភាពជាអ្នកដឹកនាំ៖

ជវភាព ភាពរស់រវើក តុល្យភាព ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង និងបង្កើនសមត្ថភាព ក៏ដូចជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតពាក់ព័ន្ធភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ ន.ប.ធ. និង ន.ម.ក. សរុបប្រមាណ១៥០នាក់។

សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិកាដ្ឋានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និង លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.

ដែលបានធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯង ភាពជាអ្នកដឹកនាំសម្រាប់ស្ថាប័ន និងបទពិសោធន៍អនុវត្តន៍ភាពជាអ្នកដឹកនាំពីប្រទេសសិង្ហបុរី៕

ដកស្រង់ពី៖ Fresh News