Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជានឹងពិភាក្សាជាមួយថៃ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការដោះស្រាយ ករណីជួញដូរមនុស្ស រវាងប្រទេសទាំងពីរ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ នៅប្រទេសថៃ ដើម្បីពិនិត្យឡើងវិញនូវ «នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រកពិសេស (VIP) នៅថ្ងៃនេះ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា

នឹងជួបប្រជុំជាមួយក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃរាជរដ្ឋាភិបាលថៃ ស្តីពីស្តង់ដានៃនីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ ខណៈដែលលោកស្រីរំពឹងថា

ភាគីទាំងពីរអាចនឹងចុះហត្ថលេខាលើនីតិវិធីប្រតិបត្តិស្តង់ដាមួយនេះ ខាងមុខឆាប់ៗ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបន្ថែមថា ស្តង់ដារនៃនីតិវិធីប្រតិបត្តិនេះ នឹងក្លាយជាគោលការណ៍ណែនាំដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយករណីជួញដូរមនុស្ស រវាងប្រទេសកម្ពុជានិងថៃ។

លោកស្រីបានបន្តទៀតថា អាជ្ញាធរកម្ពុជានៅតែដាក់ចិត្ដដាក់កាយប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងដ៏មានសុខុដុមរមា មិនមានបញ្ហាឧក្រិដ្ឋកម្មដ៏អាក្រក់បែបនេះ៕

ដកស្រង់ពី៖ Fresh News