Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធនាគារជាតិនៃកម្ពុជាបើកវគ្គសុក្រឹត្យការជំនាន់ទី១៤ជូនមន្ត្រីបុគ្កលិករបស់ខ្លួនដើម្បីលើកកម្ពស់សមត្ថភាព

  • បោះពុម្ព

ភ្នំពេញ:លោក ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជាបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិនៃកម្ពជាគឺជាផ្នែកមួយក្នុងការពង្រីកចំណេះដឹឱ្យកាន់តែទូលំទូលាយដល់មន្ត្រីបុគ្គលិកសម្រាប់យកទៅ

អនុវត្តនៅក្នុងមុខងារនិងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។

លោកទេសាភិបាលធនាគារជាតិនៃកម្ពុជាបញ្ជាក់ដូច្នេះនៅថ្ងៃទី២៥សីហាឆ្នាំ២០២២នេញក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពបើកវគ្គសុក្រឹតការ ជំនាន់ទី១៤ដល់ជូនមន្ត្រីបុគ្គលិកចំនួន៦០រូបមកពីបណ្ដាសាខារាជធានី ខេត្ត ក្នុងក្របខ័ណ្ឌធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ បានបញ្ជាក់ទៀតថាវគ្គសុក្រឹត្យការដែលធនាគារជាតិនៃកម្ពុជាបានរៀបចំជារៀងរាល់ឆ្នាំកន្លងមកនេះក្រៅពីផ្ដល់ចំណេះដឹងជំនាញនោះក៏មានបំណងចង់ឲ្យមន្ត្រីបុគ្គលិកចេះហាត់ពុតលុតដំខ្លួនឲ្យបានសមតាមតួនាទី

ភារកិច្ចបំបងៗរបស់ខ្លួនក៏ដូចធនាគារកណ្ដាលនិងភារកិច្ចផ្សេងៗទៅដែលជាទិសដៅរួមក្នុងការឈានឆ្ពោះទសម្រេចតាមដៅផែនការដែលជាទិសដៅរួមដើម្បីធ្វើឲ្យធនាគារជាតិនៃកម្ពុជាមានការអភិវឌ្ឍរីកចម្រើនសមតាមបរិបទសង្គមនិងសេដ្ឋិកិច្ចជាតិស្របតាមកាលៈទេសៈ។

ជាមួយនេះក៏ជាឱកាសមួយដើម្បីឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជាបានចែករំលែកបទពិសោធន៍ការងាគ្នាររវាងអង្គភាពមួយទៅអង្គភាពមួយទៀតសម្រាប់ជាផលប្រយោជន៍រួមនឹងដើម្បីភាពរីកចម្រើនរបស់ស្ថាបន័

ពិសេសក៏ជាការផ្ដល់ឱកាសសម្រាប់ឲ្យមន្ត្រីវ័យក្មេងដែលជាកម្លាំងបន្តវេនមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសុជីវធ៌ម គុណធ៌ម និងមានវិន័យល្អនៅក្នុងកាបំពេញការងារប្រកបដោយភាពម្ចាស់ការ មានសាមគ្គីភាពល្អ មានភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីចំភារកិច្ច។

នៅក្នុងឱកាសនោះដែរលោកជា ចាន់តូ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់អភិវឌ្ឍចំណេះដឹង របស់ខ្លួន ដោយស្វ័យសិក្សា ជាពិសេសត្រូវខិតខំត្រង់ត្រាប់ក្រេបយកចំណេះដឹងពីបទឧទ្ទេសនាមដែលមាន ក្នុងវគ្គសុក្រឹត្យការនេះ ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ និងសម្រាប់យកទៅអនុវត្តនៅក្នុងមុខងារនិងភារកិច្ចរបស់ខ្លួនចំទិសដៅប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា តាមការបញ្ជាក់ពីលោក ចាត សូវីរៈ ប្រធាននាយកដ្ឋានបុគ្គលិកបានឲ្យដឹងថា÷វគ្គសុក្រឹតការ ជំនាន់ទី១៤នេះដំណើរការចំនួន ៦សប្តាហ៍ ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២តទៅដើម្បីឆ្លើយតបទៅនឹងតម្រូវនៃការរីកចម្រើននៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

ហើយប្រធានបទសំខាន់ៗដែលត្រូវលើកយកបណ្ដុះបណ្ដាលរួមមាន៖ – លក្ខន្តិកៈដោយឡែកមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ វិជ្ជាជីវៈ និងការគ្រប់គ្រងធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា

។-ការរៀបចំនិងអនុវត្តគោលនយោបាយរូបិយវត្ថុ។

- នីតិវិធីចងក្រង និងដំឡើងជញ្ជីងទូទាត់ ស្ថិតិរូបិយវត្ថុ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ៗ។-ការត្រួតពិនិត្យប្រព័ន្ធធនាគារ។

-ការគ្រប់គ្រងទីផ្សារប្តូរប្រាក់។-ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។- សម្ព័ន្ធការជាមួយស្ថាប័នហិរញ្ញវត្ថុដទៃ និងរដ្ឋាភិបាល ។

-ការគ្រប់គ្រងហិរញ្ញវត្ថុធនាគារកណ្តាល ។-

ការគ្រប់គ្រងហានិភ័យធនាគារកណ្តាល និងអភិបាលកិច្ចល្អ។

-ការគ្រប់គ្រងសាច់ប្រាក់។

-ការបោះផ្សាយរូបិយវត្ថុ។

-ការគ្រប់គ្រងប្រព័ន្ធទូទាត់សងប្រាក់។

-ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម រួមនឹងប្រធានបទស្របនឹងស្ថានភាពជាក់ស្តែងមួយចំនួនទៀត៕

ដកស្រង់ពី៖ រស្មិកម្ពុជា