Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានភាពកម្ពស់ទឹក​ភ្លៀង​ឆ្នាំ​នេះ​មានលក្ខណៈ​ល្អប្រសើរ​ច្រើន​បើប្រៀបធៀប​នឹងឆ្នាំមុន​

  • បោះពុម្ព

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ស្ថានភាពអាកាសធាតុ និងការធ្លាក់ភ្លៀងនៅកម្ពុជាឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនបើប្រៀបធៀបរយៈពេលដូចគ្នា។លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក

និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងថា រយៈពេលធ្លាក់ភ្លៀងគិតត្រឹថ្ងៃទី ២៥ ឆ្នាំ ២០២២នេះ ខេត្តពោធិ៍សាត់មានកម្ពស់ទឹកភ្លៀង ៩៣៨.៨ មម ប្រៀបធៀបឆ្នាំមុនរយៈពេលដូចគ្នា មានត្រឹមតែ ៦៦៩.៧ មម ដែលឆ្នាំនេះធំជាងឆ្នាំមុន។

ខេត្តពោធិ៍សាត់មានប្រព័ន្ធធារាសាស្ត្រ ៥១ កន្លែង ខ្នាតធំចំនួន ៥ កន្លែង ខ្នាតមធ្យម ៣៩ កន្លែង និងខ្នាតតូច ៥ កន្លែង និងអាងទឹកខ្នាតយក្ស ២ កន្លែងដែលជាអាងទឹកទំនប់ ទី ៣

និងទំនប់ទី ៥ ដែលអាចរក្សាទឹករហូតដល់ ៥០ លានម៉ែត្រគូបនៅផ្នែកខាងលើស្ទឹងពោធិ៍សាត់។លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមក៏បានឱ្យដឹងដែរថា

ស្ថានភាពទឹកភ្លៀងតាំងពីដើមវស្សាឆ្នាំនេះមានកម្ពស់ ៨៩២ មម ធៀបឆ្នាំមុនខុសគ្នា ២២០ មម។ស្ថានភាពទឹកភ្លៀងរដូវនេះគឺល្អប្រសើរបំផុតដែលធ្វើឱ្យដំណាំកសិកម្មទទួលអំណោយផលល្អ៕

ដកស្រង់ពី៖ កម្ពុជាថ្មី