Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហោ ណាំបូរ៉ា ចំណាយពេលជាង៣០ឆ្នាំនៅក្នុងជីវិតតែលើកិច្ចការបរទេស​ និងការងារទូត

  • បោះពុម្ព

លោក ហោ ណាំបូរ៉ា ជាអតីតឯកអគ្គរាជទូតខ្មែរមួយរូបដែលមានស្នាដៃបម្រើជាតិមាតុភូមិលើកិច្ចការទំនាក់ទំនងអន្តរ ជាតិ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែល្អប្រសើរថែមទៀតរវាងប្រទេសកម្ពុជាជាមួយប្រទេសជាមិត្តនៅជុំវិញពិភព លោក។

លោក ធ្លាប់ធ្វើជាឯកអគ្គរាជទូត និងជាតំណាងរបស់កម្ពុជានៅបណ្ដាប្រទេសជាច្រើន ដោយលោកប្រើពេលប្រមាណ ៣២ឆ្នាំ សម្រាប់កិច្ចការបរទេស និងជាអ្នកការទូតរបស់កម្ពុជា។

តើលោក ហោ ណាំបូរ៉ា ធ្លាប់ធ្វើជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសណាខ្លះ? ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងលើកបង្ហាញការងារជាឯកអគ្គរាជទូតខ្មែររបស់លោកដូចតទៅ៖លោក ហោ ណាំបូរ៉ា កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៧។

លោក គឺជាកូនប្រុសទី២ របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

សម្រាប់កម្រិតវប្បធម៌ គឺនៅឆ្នាំ ១៩៧៤-១៩៧៦ លោក ទទួលបានសញ្ញាបត្រផ្នែកគណិតវិទ្យា និងរូបវិទ្យា នៅសាកលវិទ្យាល័យប៉ារីស ប្រទេសបារាំង និងទទួលបានសញ្ញាបត្របណ្ឌិតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យទី ក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។

ចំពោះជីវិតការងាររបស់លោក ហោ ណាំបូរ៉ា គឺនៅចន្លោះឆ្នាំ១៩៨០-១៩៨៥ លោក ធ្វើការនៅសារមន្ទីរទួលស្លែង ជាអ្នកស្រាវជ្រាវ និងជានាយកគណៈកម្មាធិការសង្គ្រោះមនុស្សធម៌នៅកំពង់ផែកំពង់សោម ក្នុងឆ្នាំ១៩៨៦-១៩៨៧។

លុះនៅឆ្នាំ ១៩៨៨ លោក ចាប់ផ្ដើមបម្រើការងារនៅក្រសួងការបរទេសកម្ពុជា និងនៅឆ្នាំ១៩៩៤-១៩៩៥ ទទួលអាហារូបករណ៍ទៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មុនពេលលោកក្លាយជាតំណាងអចិន្ត្រៃយ៍រងគណៈកម្មាធិការសេដ្ឋកិច្ច

និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសថៃ ក្នុងឆ្នាំ១៩៩៥-១៩៩៦។បន្ទាប់ពីការវិលត្រឡប់មកកម្ពុជាវិញ គឺនៅឆ្នាំ១៩៩៦-១៩៩៨ លោក ហោ ណាំបូរ៉ា កាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាទីប្រឹក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោយមកក្នុងឆ្នាំ១៩៩៩ តែងតែជាឯកអគ្គរាជកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ និងនៅឆ្នាំ២០០៤ តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ ន័រវេស និងស៊ុយអែត។

ក្នុងឆ្នាំ២០០៩ ក្រោយបញ្ចប់អាណត្តិការទូត លោក ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី។

នៅក្នុងឆ្នាំ២០១១ លោក ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីទទួលបន្ទុកយុទ្ធនាការលើកកម្ពស់បេក្ខភាពប្រទេសកម្ពុជានៅក្នុងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនិងតែងតាំងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅសហភាពអាហ្វ្រិក។

នៅឆ្នាំ២០១៧ លោក ហោ ណាំបូរ៉ា ក៏ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយចប់អាណត្តិការងារនៅខែមីនា ឆ្នាំ២០២០៕

ដកស្រង់ពី៖ កម្ពុជាថ្មី