Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ជួបពិភាក្សា​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​នៃ​រដ្ឋ​អ៊ីស្រាអែល​

  • បោះពុម្ព

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបពិភាក្សាការងារជាមួយលោកស្រី អ៊ីណាត ស្លេន ( Eynat Shlein) នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឈន៍អន្តរជាតិអ៊ីស្រាអែល និង ជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រសួងកសិកម្មបានឲ្យដឹងថា ប្រធានបទសំខាន់ចំនួនពីរត្រូវបានពិភាក្សានៅពេលនោះ

គឺទី១. ភាពជោគជ័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការអភិវឌ្ឍវិស័យកសិកម្ម ឈរលើគោលការណ៍អភិវឌ្ឍធនធានមនុស្ស ដោយបានបញ្ជូននិស្សិតកម្ពុជាមកសិក្សារៀនសូត្រទាំង ទ្រឹស្តី និងការអនុវត្តផ្ទាល់នៅរដ្ឋអ៊ីស្រាអែលជាងមួយទស្សវត្សកន្លងមកកាន់តែល្អប្រសើរជា លំដាប់។

ទី២. ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតទាក់ ទងការបណ្តុះបណ្តាលធនធានមនុស្សទាំងសម្រាប់រយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត

និងចូលរួមក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិលើប្រធានបទសំខាន់ៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម កសិ-ធុរកិច្ច ការគ្រប់គ្រង និងដឹកនាំសហគ្រិន ការប្រែប្រួលអាកាសធាតុ។ល។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា

ជាពិសេសតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតដែលរៀនជំនាញផ្នែកកសិកម្មបានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយជាពិសេសដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់/ឆ្នាំ។

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា លោកស្រីនឹងអាចពិនិត្យ ពិចារណាបង្កើនចំនួនសិស្សបន្ថែមទៀតនាពេលអនាគត។

ទន្ទឹមនឹងនេះ ស្នើដល់ភាគីអ៊ីស្រាអែលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការឧបត្ថម្ភគាំទ្រ និងរួចគ្នារៀបចំគម្រោងផ្សេងៗទៀតដែលអាចជាប្រយោជន៍សម្រាប់វិស័យកសិកម្មកម្ពុជា និងប្រទេសទាំងពីរ។

លោកស្រីបានវាយតម្លៃខ្ពស់ និងរីករាយនាពេលដែលសង្កេតឃើញថាកម្ពុជាបាន និងកំពុងទទួលអត្ថប្រយោជន៍យ៉ាងល្អប្រសើរពីកិច្ចសហប្រតិបត្តិការនេះ។

លោកស្រីបន្ថែមថា ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់ ឫបន្ថយចំនួនសិស្សពីបណ្តាលប្រទេស លើកលែងតែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ។

ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកថែមមួយកំរិតទៀត លោកស្រីបានលើកឡើងថាគួររួមគ្នារៀបចំគម្រោងពិនិត្យ ផ្តល់ប្រឹក្សាយោបល់ និងតាមដានសកម្មភាព ភាពជោគជ័យ និងបញ្ហារបស់និស្សិតដែលបានបញ្ចប់ការធ្វើកម្មសិក្សានៅអ៊ីស្រាអែល។

ហើយបើអាច ពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនសម្រាប់និស្សិតបង្កើត ឫពង្រីកអាជីវកម្មកសិកម្ម ដើម្បីធានាប្រសិទ្ធភាព និរន្តរភាពនៃកិច្ចសហប្រតិបត្តិការ និងជាពិសេសរួមគ្នាអភិវឌ្ឍន៍វិ ស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។

លោក រដ្ឋមន្ត្រីរីករាយចំពោះការលើកឡើងរបស់លោកស្រី ព្រោះនេះគឺជាយន្តការមួយដែលក្រសួងបាន និងកំពុងរៀបចំ ដូច្នេះស្វាគមន៍ចំពោះការចូលរួមពីភាគីអ៊ីស្រាអែល។

លោកបានស្នើដល់លោកស្រី គួរបង្កើតក្រុមការងារជំនាញរវាងក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីស្ថានទូតអ៊ីស្រាអែល ប្រចាំកម្ពុជា ដើម្បីរៀបចំសេចក្តីព្រាងឯកសារអនុស្សរណនៃការយោគយល់គ្នា៕

ដកស្រង់ពី៖ រស្មីកម្ពុជា