Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាត្រៀមបញ្ជូនពេទ្យស្ម័គ្រចិត្ត ទៅជួយចាក់វ៉ាក់សាំងកូវីដ១៩ នៅមីយ៉ាន់ម៉ា

  • បោះពុម្ព

(ភ្នំពេញ)៖ ស្របតាមឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានបំណងចង់បញ្ជូនក្រុមពេទ្យស្ម័គ្រចិត្តរបស់កម្ពុជា ទៅជួយចាក់វ៉ាក់សាំងកូវីដ១៩ នៅប្រទេសមីយ៉ាន់ម៉ានោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសុខាភិបាល កំពុងធ្វើការរួមគ្នាត្រៀមអនុវត្តការងារនេះ។

ជាក់ស្តែង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងក្នុងនាមប្រធានការិយាល័យប្រេសិតពិសេស របស់ប្រធានអាស៊ាន បានដឹកនាំកិច្ចប្រជុំជាមួយលោកស្រីបណ្ឌិត

ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីផ្លាស់ប្ដូរទស្សនៈគ្នា អំពីលទ្ធភាពរបស់កម្ពុជា ក្នុងការចូលរួមចំណែកដល់ក្របខណ្ឌចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា ដូចដែលបានឯកភាពនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ាន ដែលបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត គង់ ភោគ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក៏កំពុងពិភាក្សាជាមួយគ្នា ពីបញ្ហាបច្ចេកទេស ក៏ដូចជាចំនួនពេទ្យស្ម័គ្រចិត្តកម្ពុជា ឲ្យស្របទៅតាមតម្រូវការជាក់ស្តែង។

សូមជម្រាបថា បំណងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា

ប្រាប់ទៅក្រុមការងារចំពោះកិច្ចរបស់មីយ៉ាន់ម៉ាទទួលបន្ទុកការងារជំនួយមនុស្សធម៌អាស៊ាន ក្នុងដំណើរទស្សនកិច្ចទី២ របស់លោកទៅកាន់ប្រទេសនេះ កាលពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន ធ្លាប់បានបង្ហើបថា លោកគ្រោងពិចារណាធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ជាលើកទី៣ នៅដើមខែក្រោយនេះ ដោយយោងតាមវឌ្ឍនភាពជាវិជ្ជមាន នៅមីយ៉ាន់ម៉ា៕

ដកស្រង់ពី៖ Fresh News