Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានា​ធិបតីឡាវ

  • បោះពុម្ព

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២

បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងជំនួបនេះ លោកប្រធានាធិបតីឡាវ បានសម្តែងការស្វាគមន៍ប្រកបដោយក្តីរីករាយ ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងក្តីនឹករឭកក្នុងមនោសញ្ចេតនាជិតស្និទ្ធដូចជាបងប្អូន។

លោក ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាពិសេសភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាតំបន់ និងសាកល ដែលកំពុងមានភាពស្មុគស្មាញ។លោកប្រធានាធិបតីឡាវ

បានគូសបញ្ជាក់បន្ថែមថា ឡាវ-កម្ពុជា ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ដែលមានបំណងប្រាថ្នារួម គឺសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនទាំងអស់គ្នា។

ក្នុងន័យនេះ លោកបានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចអ្វីដែលឯកឧត្តម ហ៊ុន ម៉ាណែត បានពិភាក្សា

និងឯកភាពគ្នាជាមួយប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ដើម្បីសុខសន្តិភាព និងទំនាក់ទំនងកាន់តែល្អជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅរបស់លោកប្រធានាធិបតីឡាវ និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ទិសដៅ

ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងកិច្ចសហការឲ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង

និងការពារមាតុភូមិទាំងពីរលើមូលដ្ឋាននៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រទេសឡាវ

និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាតំបន់៕

ដកស្រង់ពី៖ កម្ពុជាថ្មី