Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក អ៊ាង សុផល្លែត ប្រាប់រដ្ឋមន្រ្តីក្រុមប្រទេស G20 អំពីការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងទៅកាន់ក្រុមប្រទេសមានសេដ្ ឋកិច្ចរីកចម្រើន G20ថា៖

ក្នុងរយៈពេល៣០ឆ្នាំកន្លងមកកម្ពុជាត្រូវបានស្តារឡើងវិញនូវសន្តិភាព និង ស្ថិរភាព ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។

កម្ពុជាបានឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ជាមួយនឹងបំណងឈានទៅបរិបទប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងទសវត្សរ៍ខាងមុខ។

លោក អ៊ាង សុផល្លែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ «រួមគ្នាថ្នាក់រដ្ឋរដ្ឋមន្ត្រីបរិស្ថាននិងអាកាស ធាតុ»ក្របខណ្ឌក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនG20ក្រោមមូលបទ«ស្តារឡើងវិញរួមគ្នាស្តារឡើងវិញកាន់តែរឹងមាំជាងមុន»នៅទីក្រុងបាលីប្រទេសឥណ្ឌូណេស៊ី ។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ពាក់ព័ន្ធលើកិច្ចការការពារបរិស្ថាននេះលោក អ៊ាង សុផល្លែត បានថ្លែងទៅកាន់កិច្ចប្រជុំក្របខណ្ឌក្រុមប្រទេសមានសេដ្ឋកិច្ចរីក ចម្រើន G20 ថាក្នុងនាមជាប្រទេសងាយរងគ្រោះដោយគ្រោះពីបរិស្ថានសកលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការរួមចំណែកដល់សកម្មភាពឆ្លើយតបបរិស្ថាន នេះ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖«ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក កម្ពុជាត្រូវបានស្តារឡើងវិញ នូវសន្តិភាព និងស្ថិរភាពហើយកម្ពុជាទទួលបានកំណើនសេដ្ឋ កិច្ចនិងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។

កម្ពុជាបានឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ជាមួយនឹងបំណងឈានទៅបរិបទប្រទេសចំណូលមធ្យម កម្រិតខ្ពស់ក្នុងទសវត្សរ៍ខាងមុខ» ។ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៅកាន់ក្រុមប្រទេស G20 ទៀតថាផែនការការអភិវឌ្ឍន៍ដោយចីរភាព ភាពធន់ និងសេដ្ឋកិច្ចបៃតងបានក្លាយជាទិសដៅ ស្នូលក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងយុទ្ធសាស្ត្រស្តារឡើងវិញ ។

ផែនការទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩របស់ កម្ពុជា។កម្ពុជាបានចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញដោយធានាការអនុវត្តតាមរបៀបបង្កើតការងារសម្រាប់ក្រុមមនុស្សងាយរងគ្រោះនិងតម្រូវឱ្យពួកគាត់ងើបឡើងវិញពីស្ថានភាពដ៏លំបាកនេះ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងទៀតថាការសិក្សាថ្មីៗក្នុងវិស័យឧស្សាហកម្មនិងថាមពលក្នុងប្រទេសកម្ពុជាបានបង្ហាញថាបច្ចេកវិទ្យាបៃតងមាន និន្នាការបង្កើតឱ្យមានការរីកចម្រើននិងបង្កើតការងារច្រើនជាងបច្ចេកវិទ្យាបុរាណ ដូច្នេះការវិនិយោគលើបច្ចេកវិទ្យាបៃតងគឺជាវិធីដ៏ល្អមួយដើម្បីអនុវត្តកិច្ចការ នេះ។

សូមបញ្ជាក់ថាកិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាននិងព្រៃឈើ ឥណ្ឌូណេស៊ី ក្នុងនាមជាប្រទេសប្រធានប្តូរវេនក្រុមប្រទេស G20សម្រាប់ឆ្នាំ ២០២២ដែល មានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី

និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវដែលក្នុងនោះមានកម្ពុជាផងដែរក្នុងនាមជាប្រធានផ្លាស់វេន អាស៊ាននិងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួនទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា