Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាល​កម្ពុជា ជំរុញ​អ្នក​ប្រកប​របរ​អាជីវកម្ម​លើ​វិស័យ​ម្ហូបអាហារ ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព

  • បោះពុម្ព

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ

រៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យម្ហូបអាហារ” ជូនដល់ផលិតករ អាជីវករ ដែលប្រកបរបរអាជីវកម្មលើវិស័យម្ហូបអាហារនៅទូទាំងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប និងលោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ

និងមានការចូលរួមមកពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរជុំវិញរាជធានីភ្នំពេញ ដំណាងរដ្ឋបាលខណ្ឌ និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យម្ហូបអាហារ ប្រមាណជាង ១០០នាក់។នៅក្នុងអង្គពិធី លោកអភិបាលរង

បានណែនាំឱ្យអង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ត្រង់ត្រាប់នូវមាត្រាសំខាន់ៗនៃច្បាប់ ដែលអត្ថាធិប្បាយដោយវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. និងសូមលើកមតិយោបល់ ចោទជាសំនួរ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយឱ្យបានផុលផុស។

ជាមួយគ្នានោះ លោកក៏បានសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប ខិតខំបំពេញភារកិច្ច ចុះស្រាវជ្រាវកំណត់បទល្មើស នៅតាមបណ្តាគោលដៅទីផ្សារនិងឃ្លាំងស្តុកទំនិញ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។

លើកឡើងនូវគោលបំណងនៃពិធីសិក្ខសាលានេះ លោក ផាន អូន បានមានប្រសាសន៍ថា មិនត្រឹមតែនឹងផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ

និងសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់អាចផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកយកអំពីបញ្ហាប្រឈមនិងសំណូមពរនានា ដើម្បីរួមគ្នាដោះស្រាយ សំដៅជំរុញឱ្យការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីការពារសុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់

លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។ សូមជម្រាបជូនថា អង្គសិក្ខាសាលាដែលប្រព្រឹត្តទៅក្នុងរយៈពេលមួយព្រឹកថ្ងៃនេះ

ឃើញមានការពិភាក្សាអំពីខ្លឹមសារនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលជាច្បាប់មួយមានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់

សំដៅធានាកម្រិតនៃការលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ

និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ ក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ផាន អូន បានស្នើទឹកចិត្តដល់អង្គសិក្ខាសាលាទាំងមូល ប្រើប្រាស់នូវសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះជាវេទិកាមួយ ក្នុងការជួបជុំរវាងអ្នកអនុវត្តច្បាប់និងធុរជន ដើម្បីពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់

ជាពិសេសគឺការផ្លាស់ប្តូរចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរព ក៏ដូចជាអនុវត្តច្បាប់នេះប្រកបដោយភាពទទួលខុសត្រូវ៕

ដកស្រង់ពី៖ រស្មីកម្ពុជា