Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យបន្ទុចបង្អាក់ការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបន្តអូសបន្លាយសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន បានធ្វើឲ្យបន្ទុចបង្អាក់ការស្តារសង្គម និងសេចក្តីកិច្ចឡើងវិញ និងធ្វើឲ្យសកលលោកនៅមានភាពផុយស្រួល និងងាយបែកខ្ញែកគ្នា។សម្តេចតេជោ បានលើកឡើងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ

និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញនាព្រឹកថ្ងៃទី១២ កញ្ញាថា ៖

យើងទាំងអស់គ្នាពិតជាមានមោទកភាពដែលនៅក្នុងដំណើរដ៏វែងឆ្ងាយរយៈពេល៥៥ ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាសហគមន៍មួយដែលជារួមពោរពេញដោយសន្តិភាព, សន្តិសុខ, ស្ថិរភាព, ជីវភាព និងវិបុលភាព។

សម្តេចតេជោ ប្រធានអាស៊ានបានគូសបញ្ជាក់៖«ជាការពិត, ស្របពេលដែលអាស៊ានបាន និងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នក្នុងតំបន់អាស៊ានក៏ដូចជា សកលលោកទាំងមូល នៅតមានភាពផុយស្រួយ និងងាយបែកខ្ញែក»។សម្តេចបានគូសបញ្ជាក់ទៀតថា៖

«ជាក់ស្ដែង ការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៊ី អ៊ុយ ក្រែន បានបង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឱ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេស នៅក្នុងវិស័យទំនិញម្ហូបអាហារ»។

សម្តេចបន្ថែមថា ភាពតានតឹងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកល។

បញ្ហាប្រឈមទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមកដែលការណ៍នេះទាមទារឱ្យមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួតប្រកបដោយភាពទូលំទូលាយទាំងក្នុង ក្របខណ្ឌ តំបន់ និងសកល។

សម្តេចក៏សូមរំលឹកឡើងវិញថា នៅពេលមានការផ្ទុះឡើងដំបូងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ប្រទេសនីមួយៗបានបិទព្រំប្រទល់ និងកាត់បន្ថយការទាក់ទងរវាងមនុស្ស

និងទំនិញឆ្លងកាត់ព្រំដែន ដោយសារនៅពេលនោះយើងមិនទាន់យល់ច្បាស់អំពីជំងឺនេះ។

ប៉ុន្តែ ការថមថយនៃការឆ្លងរាលដាលក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ដូចដែលយើងមើលឃើញនាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឡើងវិញ តាមរយៈការចែករំលែកវ៉ាក់សាំង, ការផ្ដល់ជំនួយហិរញ្ញវត្ថុ និងចំណេះដឹងផ្នែក បច្ចេកទេស ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក។

សម្តេចលើកឡើងទៀតថា ស្រដៀងគ្នានេះដែរនៅក្នុងក្របខណ្ឌតំបន់អាស៊ាន, ភាពជាអ្នកដឹកនាំ និងភាពជាដៃគូគឺជាកត្តាចម្បង ដែលបានធ្វើឱ្យយើងអាចជម្នះគ្រប់ឧបសគ្គ និងប្រែក្លាយតំបន់អាស៊ានឱ្យទៅជាតំបន់មួយលេចធ្លោ និងមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចថា ក្នុងស្មារតីនេះស្ថិតក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន យើងមិនត្រឹមតែមិនត្រូវបែកបាក់សាមគ្គីភាពប៉ុណ្ណោះទេ, តែផ្ទុយទៅវិញយើងត្រូវពង្រឹងភាពជាដៃគូ

និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀតស្របតាមមូលបទ ៖

អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT Addressing Challenges Together) ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នេះ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខឆ្ពោះទៅរកអនាគតភ្លឺស្វាង និងវិបុលភាពរួម៕

ដកស្រង់ពី៖ កោះសន្តិភាព