Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះ លោក សម រង្ស៊ី ដែលតែងតែវាយប្រហារមើលងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយ (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញឆ្លើយតបចំពោះ លោក សម រង្ស៊ី មេក្រុមប្រឆាំងក្រៅច្បាប់ ដែលតែងតែវាយប្រហារមើលងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «ជូនលោកអ៊ុ អ្នកនយោបាយចាស់វស្សានៅក្រៅស្រុកដែលតែងតែវាយប្រហារ មើលងាយក្មេងជំនាន់ក្រោយ...

លោកអ៊ុតែងតែវាយប្រហារមើលងាយរូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាលពីម្សិលមិញក៍ចេញមកមើលងាយខ្ញុំទៀត បន្ទាប់ពីឪពុករបស់ខ្ញុំមានប្រសាសន៍ពាក់ព័ន្ធនឹងរឿងបេក្ខភាពបន្តវេន។

កន្លងមកខ្ញុំគ្មានពេលឆ្លើយតបជាមួយលោកអ៊ុច្រើនទេ ដោយសារពេលវេលារបស់ខ្ញុំគឺត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិនិងប្រជាជនជាងការស្តាប់សម្តីអត់មានហេតុផលរបស់លោកអ៊ុ។

ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនិយាយបន្តិចពាក់ព័ន្ធនឹងចំណុចមួយចំនួនដែលលោកអ៊ុ បានលើកយកមកវាយប្រហារនិងមើលងាយខ្ញុំដដែលជាដដែលមិនចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា។

ចំណុចដែលលោកអ៊ុតែងតែលើកយកមកវាយប្រហារមើលងាយទាំងនោះរួមមាន៖

១. ចោទប្រកាន់ថាកាលដែលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសយករូបខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន

២. ជាមនុស្សមានអាយុក្មេងមិនដឹងអី

៣. ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល

 

៤. គ្មានស្នាដៃអ្វីទាំងអស់ ខាងក្រោមនេះជាការឆ្លើយតបរបស់ លោក ហ៊ុន ម៉ាណែត៖

 

 

ដកស្រង់ពី៖ Fresh News