Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសផ្តល់កម្ចីនូវអត្រាការប្រាក់ទាប ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដែលរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ

  • បោះពុម្ព

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសផ្តល់ប្រាក់កម្ចីអត្រានូវការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដែលរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ។

នេះបើតាមសេចក្តីប្រកាសព័ត៌ មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា «សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប»។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តដល់សមាជិករបស់សមាគមទាំងអស់ ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅ មកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។

កាយវិការនេះ គឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាបេតិកភណ្ឌ័ពិភពលោក និងមនុស្សជាតិ។

សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាប ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក

ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ៕

ដកស្រង់ពី៖ Fresh News