Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គាំទ្រ​សកម្មភាព​សមាគម​មិត្តភាព វៀតណាម​-​កម្ពុជា ក្នុងការ​រួមចំណែក​ថែរក្សា​សន្តិភាព សាមគ្គីភាព និង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច

  • បោះពុម្ព

ភ្នំពេញ៖ យោងតាមប្រភពរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ ប្រធានគណៈកម្មការទទួលបន្ទុក ការងារប្រតិភូ និងជាប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរ សម នៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចបានកំពុង បំពេញទស្សនកិច្ច ផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយម វៀតណាម

។ លោកស្រី ង្វៀន ធីថាញ់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូចូលជួបសម្តែងការគួរស នាឱកាសសម្តេចដឹកនាំ គណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម នាឱកាសនេះ។

លោកស្រី បានរាយការណ៍ជូនសម្តេច ប្រធានរដ្ឋសភា អំពីសកម្មភាពរបស់សមាគម ក្នុងការរឹតចំណងមិត្តភាព រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួត។លោកស្រី បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយបន្តគាំទ្រ ចំពោះគម្រោង និងសកម្មភាព ដែលជាកិច្ចសហប្រតិបត្តិការ រវាងសមាគមមិត្តភាព វៀតណាម-កម្ពុជា និងសមាគមមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងការបម្រើផលប្រយោជន៍ប្រទេស និងប្រជាជនទាំងសងខាង ឲ្យកាន់តែរីកចម្រើនឡើង។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃ និងកោតសរសើរខ្ពស់ ចំពោះតួអង្គដ៏មានសារៈ សំខាន់ របស់សមាគមមិត្តភាព វៀតណាម-កម្ពុជា ក្នុងការរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និតស្នាល រឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ក្នុងនាមរដ្ឋសភា សម្តេច មានមោទកភាព និងរីករាយបំផុត ដោយសង្កេតឃើញវឌ្ឍនភាពនៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម

មានការរីកចម្រើនឥតឈប់ឈរ ហើយប្រទេសទាំងពីរ មានការអភិវឌ្ឍជឿនលឿន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។ឆ្លៀតក្នុងឱកាសនេះ សម្តេច បានអរគុណចំពោះជំនួយ ប្រមាណជា ១៥ លានដុល្លារ រួមមាន ចង្ក្រាន និងទឹកស្អាត របស់មិត្តវៀតណាម មកឱ្យប្រជាជនកម្ពុជា តាមរយៈ សមាគមមិត្តភាព វៀតណាម-កម្ពុជា។

ជំនួយនេះ នឹងជួយទ្រទ្រង់ជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាជនកម្ពុជា នៅតាមជនបទ ព្រមទាំងជួយលើកកម្ពស់ បរិស្ថានស្អាត ដល់សហគមកម្ពុជា ទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រសកម្មភាពទាំងឡាយរបស់ សមាគមមិត្តភាព ដែលរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម

និងសូមជំរុញលើកទឹកចិត្ត ដល់សមាគមមិត្តភាព នៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ របស់ខ្លួន លើវិស័យសំខាន់ៗ បន្ថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា