Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែល​មានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន

  • បោះពុម្ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញការគាំទ្រ និងជឿជាក់ថា លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្ដការនានា ក្នុងគោលដៅរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះថា កម្ពុជា ពិតជាមានកិត្តិយស ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ ២០២២

និងជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំសំខាន់ៗ នានា ក្រោមសរសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះរដ្ឋមន្ត្រី គណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ លើទឹកដីអង្គរដ៏បវរនេះ។

ជាមួយគ្នានេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឲ្យប្រជាជនកម្ពុជាទាំងអស់ សម្ដេចតេជោ ហ៊ុន សែន គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេសការឯកភាពជាឯកច្ឆន្

ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្ដការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

បន្ថែមពីលើនេះ កម្ពុជា បន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និងសកលលោក តាមរយៈកិច្ចសហការ និងការចូលរួមវិភាគទានជាមួយបណ្ដារដ្ឋ

ជាសមាជិកអាស៊ានទាំង ៩ ទៀត ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥ និងការពង្រឹងកិច្ចសន្ទនាជាមួយដៃគូខាងក្រៅ៕

ដកស្រង់ពី៖ Fresh News