Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន នឹងទម្លាយរឿងសម្ងាត់ដែលមនុស្សភាគច្រើនមិនបានដឹង អំពីការដឹកនាំប្រទេស និងជីវិតនយោបាយរបស់សម្តេច តាមរយៈសៀវភៅថ្មីមួយក្បាល

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រឿងសម្ងាត់ក្នុងជីវិតដឹកនាំប្រទេសជាតិ ក៏ដូចជានយោបាយប្រមាណ ៧០ ទៅ៨០ភាគរយ ដែលមិនធ្លាប់មាននរណាដឹងនោះ នឹងត្រូវលាតត្រដាងតាមរយៈសៀវភៅមួយក្បាលមានចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះថា «ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង។

ឯកឧត្តម កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាលដែលមានចំនួន៦០១ទំព័រ»។

សម្តេចតេជោ បានឱ្យដឹងថា សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ ៧០ទៅ ៨០ភាគរយ ដែលមនុស្សភាគច្រើនមិនបានដឹង។ សម្តេចតេជោ បានចាត់ទុករឿងទាំងនោះចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។

សម្តេតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សម្តេចកំពុងឱ្យបោះពុម្ភសៀវភៅនេះ ចំនួន ៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេស ដើម្បីឱ្យមិត្តភក្តិបរទេសបានដឹងផងដែរ៕

ដកស្រង់ពី៖ Fresh News